នៅម៉ោងប្រមាណជាង ៩ព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៤ លោកម៉ម សូណង់ដូប្រធាន វិទ្យុសំបុកឃ្មុំ បានប្រកាសផ្អាកការតវ៉ាទាមទារដំឡើងប្រេកង់ផ្សាយសំលេងស្ថានីយវិទ្យុ និងសុំបង្កើតប៉ុស្ដិ៍ទូរទស្សន៍របស់ខ្លួន បន្ទាប់ពីមាន ការបង្ក្រោបពីសំណាក់សន្ដិសុខសាលាខណ្ឌដូនពេញ។ ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ជាអ្នកគ្រាំទ្រ និងអ្នកនិយមស្ដាប់ ការផ្សាយរបស់ស្ថានីយវិទ្យុ សំបុកឃ្មុំ ប្រមូលគ្នាធ្វើបាតុកម្មទាមទារសុំ ដំឡើងប្រេកង់ផ្សាយស្ថានីយវិទ្យុ និងបង្កើតប៉ុស្ដិ៍ស្ថានីយនៅទីលានប្រជាធិបតេយ្យ។ នៅម៉ោងប្រមាណជាង ៨ព្រឹក ខណៈកងកម្លាំងសមត្ថកិច្ចមិនអនុញ្ញាតឲ្យចូលទីលានប្រជាធិបតេយ្យ ក្រុមអ្នកគាំទ្រព្យាយាម បណ្ដាល ឲ្យមានការប៉ះទង្កិចគ្នា ដែលធ្វើឲ្យមនុស្ស ពីរនាក់ទទួលរងរបួសបែកក្បាល និងមានអ្នករងរបួសស្រាល។ បើតាមសាលារាជធានីភ្នំពេញ ការធ្វើដឹកនាំធ្វើបាតុកម្មរបស់ប្រធានស្ថានីយវិទ្យុរូបនេះ សាលារាជធានី មិនអនុញ្ញាត ឲ្យធ្វើបាតុកម្មនោះទេ ដោយយោងហេតុផលថា ដើម្បីរក្សាសន្ដិសុខសាធារណៈ តែដោយមានការចចេស នៅតែបន្ដដឹកនាំធ្វើបាតុកម្មតាមការគ្រោងទុករបស់ខ្លួន ទើបមានការបង្រ្កាបដូច្នេះ។
គួររំលឹកផងដែរ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅដឹកនាំ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងអ្នកគាំទ្រ ប្រមាណ ៣០០នាក់ ធ្លាប់បានធ្វើបាតុកម្មម្តងរួចមកហើយ តែបានបង្រ្កាបដោយក្រុមសមត្ថកិច្ច។