សេចក្តីថ្លែងការណ៍ព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលបានចេញកាលពីម្សិលម៉ិញ បានលើកឡើងថា ក្រុមសមាជិកសភាព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា មានការសោកស្តាយដោយបានឃើញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ មេសា របស់ក្រុមសមាជិកព្រឹទ្ធសភា១១រូបមកពីគណបក្សសម រង្ស៊ី ដែលសម្រេចមិនចូលរួមប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភា ដែលគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភាបានកំណត់យកព្រឹកថ្ងៃទី១១ មេសា ឆ្នាំ២០១៤ នេះ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនបី។