លោក​ស្រី មូរ សុខហួរ បរា​ជ័យ​ជា​លើក​ទី៥ ក្នុង​ការខិតខំ​ ចូល​ទៅកាន់​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​

2014-04-21 09:55:00 4907 Views

យោងតាមគេហទំព័រព័ត៌មាននៃវិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ មេសាបានឲ្យដឹងថាបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះច្រើនរយនាក់ ប្រដាប់ដោយខែលនិងដំបង រារាំងនិងចាប់សែងចេញជាថ្មីទៀត មិនឲ្យចូលទីលានប្រជាធិបតេយ្យ ជាទីតាំងមួយគត់ដែលរដ្ឋាភិបាលសាងសង់ឡើងដើម្បីទុកសម្រាប់ឲ្យ ពលរដ្ឋសម្ដែងមតិ ឬជួបជុំធ្វើកូដកម្មនិងបាតុកម្ម។ នេះជាលើកទី៥ហើយ ក្នុងការខិតខំទម្លុះទម្លាយចូលទៅកាន់បរិវេណទីលានប្រជាធិបតេយ្យនៅ រាជធានីភ្នំពេញ ដើម្បីសម្ដែងមតិនៅព្រឹកថ្ងៃអាទិត្យ ទី២០ មេសាម្សិលម៉ិញនេះ។

តាមគម្រោង អ្នកស្រី មូរ សុខហួរ និងក្រុមយុវជនជិត ៥០នាក់ ជាអ្នកគាំទ្រ ចង់ទៅសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ គាំទ្រកម្មករឲ្យបន្តទាមទារសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុងមួយខែ។ តែគម្រោងនោះត្រូវបរាជ័យ ដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដាក់របាំងបិទច្រកចេញចូលទីលាន នោះ និងបានរុញអ្នកស្រីចេញ។

កាលពីថ្ងៃទី២៨ ខែមីនា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានជូនដំណឹងទៅគណបក្សសង្គ្រោះជាតិ ហាមយកទីលានប្រជាធិបតេយ្យជាទីប្រជុំគ្នា ព្រោះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ដែលនាំឲ្យកើតមានអំពើហិង្សា និងការខាតបង់នានាក្នុងព្រឹត្តិការណ៍កន្លងមកមិនទាន់បានបញ្ចប់ជា ស្ថាពរ និងដើម្បីបញ្ចៀសនូវភាពចលាចលដែលអាចកើតមានពីជនឆ្លៀតឱកាស។

កម្លាំងសន្តិសុខឡោមព័ទ្ធតំណាងរាស្ត្រជាប់ឆ្នោតគណបក្ស សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មិនឲ្យចូលទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃ២០ មេសា ឆ្នាំ២០១៤។ CLEC Photo


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា