ប្រធាន​គណបក្ស​អំណាច​ប្រជា​ពលរដ្ឋ បដិសេធថា​ គណ​បក្ស​របស់​លោក មិន​មាន​ការពាក់ព័ន្ធ​​​ជាមួយនឹ​ង​លោក​ សួន សេរីរដ្ឋា នោះ​​ទេ​

2014-04-21 10:20:00 5009 Views

លោក កាន់ វិរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានបដិសេធថា គណបក្សរបស់លោក មិនមានការពាក់អ្វី ជាមួយនឹងលោក សួន សេរីរដ្ឋា មេដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ ដែលរងការចោទប្រកាន់ថា ជាក្រុមភេរវកម្ម ក្នុងការបង្កើត កងកម្លាំង ប្រដាប់អាវុធ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នោះទេ។

ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីលោក សួន សេរីរដ្ឋា គ្រោងនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ នៅក្រោយចូលឆ្នាំខ្មែរ ដើម្បីស្នើសុំបង្កើត គណបក្សអំណាចពលរដ្ឋខ្មែរ ក្នុងគោលបំណង ដើម្បីការពារសកម្មជន និងអ្នកគាំទ្រចលនាអំណាចពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា ឲ្យរួចផុតពីការចោទប្រកាន់ និងលាបពណ៌ ថា ជាក្រុមភេរវកម្ម។

យោងតាមលិខិត ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ដែលមានចុះហត្ថលេខា ដោយលោក កាន់ វិរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានឲ្យដឹងថា គណបក្សអំណាចប្រជាពលរដ្ឋ ត្រូវបានបង្កើតឡើង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០០៦ និងត្រូវបានទទួលការអនុញ្ញាត ឲ្យចុះឈ្មោះជាផ្លូវការ ក្នុងបញ្ជីគណបក្សនយោបាយ ដោយក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសលេខ ៣៨៦ ប្រក តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧ ដែលចុះ ហត្ថ​លេខា​ដោយលោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបានបញ្ជាក់ថាកន្លងមក លោកសួន សេរីរដ្ឋា ដែលកំពុងតែរស់នៅសហរដ្ឋអាមេរិក និងដែលកំពុងមានដីកាតាមចាប់ខ្លួន ពីរាជរដ្ឋាភិបាល តែងតែប្រើឈ្មោះនេះ ដោយដាក់បន្ថែមពាក្យ ចលនាពីមុខ និងថែមពាក្យខ្មែរពីក្រោយ (ចលនាអំណាចពលរដ្ឋខ្មែរ) ហើយធ្វើសកម្មភាពផ្សេងៗ នៅក្រៅប្រទេស។ ការប៉ុនប៉ងបង្កើតគណបក្សនេះ គឺគណបក្សអំណាចពលរដ្ឋ ដោយគ្រាន់តែបន្ថែមពាក្យ (ខ្មែរ) មានន័យថា (គណបក្សអំណាចពលរដ្ឋខ្មែរ)។

ជំពូក២ មាត្រា១១ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ចំណុច ២ ចែងថា ឈ្មោះគណបក្សនយោបាយ ដែលទើបតែបង្កើតថ្មី មិនត្រូវធ្វើឡើង ដោយគ្រាន់តែកែសម្រួលបន្តិចបន្តួច នៅលើឈ្មោះ គណបក្សនយោបាយនានា។

ជាការឆ្លើយតប លោកសួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានប្រាប់ពីសហរដ្ឋអាមេរិកមកថា គណបក្ស របស់លោក កាន់ វិរៈ គឺគណបក្សអំណាចប្រជាពលរដ្ឋ People Power Party (PPP) មែនទេ? ចំណែកខាងលោក គឺគណបក្សអំណាចពលរដ្ឋខ្មែរ គឺ Khmer People Power Party (KPPP) ហើយសញ្ញា ក៏ខុសគ្នាដែរ? លោកកាន់ វិរៈ ចេះច្បាប់ដែរទេ?។ ហើយកាន់តែខុសគ្នាថែមទៀត ពីព្រោះ មានពាក្យ ” ប្រជា ” ថែមទៀត។ ខាងលោកឥតមានពាក្យ ” ប្រជា ” ទេ ហើយមានពាក្យ ” ខ្មែរ ” ដែលខុសគ្នាទាំងស្រុង។

លោកបានបញ្ជាក់ថា “ហេតុអី ក៏រអើលខ្លួន បើខ្ញុំមិនដែលទាក់ទង ជាមួយបុគ្គល (កាន់ វិរៈ) នេះផង? យើងមិនបានដណ្តើមយក ឈ្មោះបក្សរបស់លោក កាន់ វីរៈ នោះទេ។ តែយើងក៏មិនបានយកឈ្មោះរបស់ អ្នកណាដែរ គឺឈ្មោះរបស់យើង សញ្ញារបស់យើង ថ្មីទាំងអស់។ ខ្ញុំមិនដឹងថា តើនាយកដ្ឋាននយោបាយ របស់ក្រសួងមហាផ្ទៃ អនុញ្ញាតអោយ គណបក្សបក្ស ដែលគ្មានសកម្មភាពនោះ រក្សាឈ្មោះទុកប៉ុន្មានឆ្នាំទេ”។

ដកស្រង់ពីគេហទំព័រសម្លេងសារព័ត៌មានសេរី ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៤។

លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរដែលមានទីតាំងនៅសហរដ្ឋអាមេរិក


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា