ការប្រជុំតុមូលជាមួយយុវជនគណបក្សនយោបាយ និស្សិត និងអង្គការដៃគូ ស្តីអំពីការកែទម្រង់ការបោះឆ្នោត ត្រូវបានរៀបចំឡើងដោយបណ្តាញខុមហ្វ្រែលនៅតាមបណ្តាខេត្តនានា។
គោលបំណង ដើម្បីប្រមូលមតិយោបល់ អនុសាសន៍ ស្តីពីកំណែទម្រង់ការបោះឆ្នោត នៅថ្នាក់មូលដ្ឋាន ជាពិសេសម្ចាស់ឆ្នោតជាយុវជន និងអ្វីដែលពួកគេចង់បាន ដើម្បីធ្វើឱ្យប្រសើរឡើង សំរាប់ការរៀបចំការបោះឆ្នោតអណត្តិក្រោយទៀត។
ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រុមការងារថ្នាក់ខេត្តខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣តំបន់ និងកាលបរិច្ឆេទផ្សេងគ្នា គឺក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ក្រុងស្វាយជ្រុំ នៃខេត្តស្វាយរៀង និងក្រុងក្រចេះ នៃខេត្តក្រចេះ។ កិច្ចពិភាក្សានេះមានអ្នកចូលរួមសរុបប្រមាណ៥២ នាក់ (ស្រ្តី២៥នាក់) ដែលក្នុងនោះមានសមាសភាពពីអជ្ញាធរមូលដ្ឋាន យុវជន តំណាងគណបក្សនយោបាយ ប្រជាពលរដ្ឋ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។
ក្រោយការពិភាក្សា មានមតិយោបល់ និងអនុសាសន៍មួយចំនួនត្រូវបានលើកឡើង៖
ប្រព័ន្ធបោះឆ្នោត
o សុំឲ្យមានការបោះឆ្នោតជាប្រព័ន្ធឯកត្តនាម និងសុំបញ្ចូលយុវជនឈរឈ្មោះជាបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំអោយបានច្រើន។
o សុំឲ្យការបោះឆ្នោតជាឯក្តនាម ទៅបោះកន្លែងណាក៍បាន ពីព្រោះអីអ្នកខ្លះទៅធ្វើការ ឆ្ងាយ ដូចជាសម័យអ៊ុនតាក់ងាយស្រួលនិងបោះឆ្នោត នៅទីណាក៍បោះឆ្នោតបានដែរ
យុទ្ធនាការឃោសនាបោះឆ្នោត
o ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវមានភាពស្មើគ្នាមិនលំអៀងទៅគណបក្សណាមួយឡើយ និងប្រព័ន្ធផ្សព្វផ្សាយរបស់ឯកជនត្រូវអោយមានការផ្សព្វផ្សាយដូចគ្នា សុំកុំឲ្យមានការរើសអើង
o មានកញ្ចប់ថវិការដ្ឋ ស្មើគ្នា
o អាជ្ញាធរមូលដ្ឋានត្រូវតែអព្យាក្រិត្យ
o លុបបំបាត់ការចែកអំណោយ ។
ថ្ងៃបោះ និងរាប់
o ការកំណត់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត សូមឲ្យមានការបោះឆ្នោត ធ្វើឡើងនៅរដូវប្រាំង ងាយស្រួលក្នុងការធ្វើដំណើរទៅបោះឆ្នោត ។
អនុសាសន៍៖
o សុំអោយមានការចុះឈ្មោះបោះឆ្នោតសារជាថ្មី
o សុំអោយមានការបញ្ចូលយុវជនទៅក្នុងសមាសភាពមន្រ្តីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់
o សុំឲ្យមានឈ្មោះគ្រប់គណបក្សនយោបាយទាំងអស់ដែលបានឈរឈ្មោះបោះឆ្នោត នៅគ្រប់កន្លែង ដោយសារតែនៅពេលបោះឆ្នោតឃុំ-សង្កាត់ កន្លែងខ្លះមានឈ្មោះគណបក្សនយោបាយគ្រប់ កន្លែងខ្លះមិនមាន