រដ្ឋ​សភា​មិន​អាច​ផ្អាក​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាក់​ទង​តុលាការបានទេ​

2014-04-21 14:40:00 4906 Views

រដ្ឋសភាដែលមានសមាជិកមកពីគណបក្ស ប្រជាជនកម្ពុជា តែឯង បានបដិសេធចំពោះការស្នើសុំ ឲ្យផ្អាកអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី ដែលទាក់ទងនឹងតុលាការ ដោយមន្ត្រីជាន់ខ្ពស់រដ្ឋសភាសំអាងថា ច្បាប់នេះធ្វើឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយបានឆ្លងកាត់ការពិគ្រោះយោបល់ពី អ្នកជំនាញរួចរាល់។ នេះបើតាមការចេញផ្សាយពីគេហទំព័រវីអូឌីដែលបានចេញផ្សាយនាព្រឹកថ្ងៃទី២១ មេសានេះ។

សេចក្តីថ្លែងការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)  ចុះថ្ងៃទី២០ ខែមេសា បានហៅ សេចក្តីព្រាងច្បាប់នេះថា ធ្វើឡើងដោយមិនទាន់ឆ្លងកាត់មតិយោបល់ពីសាធារណៈជន និងមិនមានការគាំទ្រពីតំណាងរាស្ត្រទាំងអស់ដែលបានជាប់ឆ្នោត ខណៈគណបក្សសង្គ្រោះជាតិមិនចូលសភា ហើយសុំឲ្យរដ្ឋសភាពផ្អាកការអនុម័តច្បាប់គោលទាំងបីនេះជាបន្ទាន់។
ប៉ុន្តែ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ រដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា រដ្ឋសភាមិនអាចផ្អាកការអនុម័តច្បាប់នេះបានទេ ហើយយលោកប្រតិកម្មតបទៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថាមិនទាន់យល់ច្បាស់ពីច្បាប់រដ្ឋធម្មនុញ្ញ។

សេចក្តីព្រាងច្បាប់ចំនួន៣ ដែលគណៈរដ្ឋមន្ត្រី បានព្រាងនោះ រួមមានសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា។

គេហទំព័រដដែលនេះក៏បានដកស្រង់សំដីរបស់ ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) លោកមេធាវី សុក សំអឿន យល់ថា ប្រសិនបើសភាអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយមិនមានឆ្លងកាត់យោបល់សាធារណជន ឬអង្គការសង្គមស៊ីវិលនោះ គឺមិនមែនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យទេ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា