គណបក្សសង្រ្គោះជាតិ ប្រកាសធ្វើសន្និសីទសារព័ត៌មាន នាម៉ោង ៩ព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៤ ស្ដីពី “ការប្រើប្រាស់អំពើហិង្សាមានលក្ខណៈជាប្រព័ន្ធពីសំណាក់កងកម្លាំងអាជ្ញាធរ” ក្រោមអធិបតីយភាពលោកស្រី មូរ សុខហួរ នៅទីស្នាក់ការកណ្ដាលគណបក្ស ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា សន្និសីទកាសែតនេះគ្រោងរៀបចំឡើង ក្រោយពីមានការបង្ក្រាបរបស់កងកម្លាំងសម្ថកិច្ច បំបែកក្រុមរបស់លោកស្រី មូរ សុខហួរ មិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យដើម្បីធ្វើការបញ្ចេញមតិ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៤នេះ ដែលធ្វើឲ្យ មនុស្សចំនួន៣នាក់ អ្នករងរបួសក្បាល និង៤ នាក់ទៀតរងរបួសស្រាល។