លោកស្រី​ មួរ សុខហួរ​ ស្នើ​សុំឲ្យដកលោក​ សុខ បេងវុធ ពីដំណែង និង​ដាក់​ពិន័យ​

2014-04-22 13:30:00 4820 Views

លោកស្រី មូរ សុខហួរ ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ចំពោះវិធានការរបស់សាលារាជធានីភ្នំពេញ និង​ក្រសួង​មហាផ្ទៃ​ដែលបានផ្តល់សិទ្ធិ​យ៉ាងពេញទីដល់កងកំលាំងសន្តិ​សុខ​តាម​ខ័ណ្ឌ​នានា ឲ្យធ្វើបង្រ្កាប និងវាយដំមកលើប្រជាពលដោយមិនរើសមុខ ដោយគ្រាន់តែពួកគេជួបជុំគ្នាមិនថារូបភាពណាក៏ដោយ។ ដោយសង្កត់ធ្ងន់តែនៅខ័ណ្ឌដូនពេញ ជាទឹកដីដែលគ្របដណ្តប់លើទីលានប្រជាធិបតេយ្យ លោកស្រី មូរ សុខ ហួរ បានស្នើសុំឲ្យដកតំណែងអភិបាលរងខ័ណ្ឌនេះមួយរូបឈ្មោះ សុខ បេងវុធ ចេញ និងស្នើឲ្យធ្វើការផ្តន្ទាទោសផង ដោយសារតែអភិបាលរងខ័ណ្ឌរូបនេះ តែងតែបានដឹកនាំ និងបញ្ជារាល់ការបង្ក្រាប និងវាយតំមកលើប្រជាពលរដ្ឋ​ជា​   ច្រើ​ន​លើកច្រើនសារ។

លោកស្រី មូរ សុខហួរ បានថ្លែងជំហររបស់ខ្លួនបែបនេះនៅក្នុងសន្និសីទគណបក្សសង្គ្រោះជាតិ ដែលបានធ្វើឡើងកាលពីព្រឹកមិញ នៅទីស្នាក់ការកណ្តាល ក្នុងខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបានបន្ថែមថា យ៉ាង​យូរនៅថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ គណបក្សសង្គ្រោះជាតិនឹងដាក់លិខិតជាផ្លូវការទៅកាន់ស្ថាប័នដែលពាក់ព័ន្ធដើម្បី ស្នើសុំដកដំណែង លោក សុខ បេងវុធ ចេញពីតំណែង និងសុំឲ្យធ្វើការផ្តន្ទាទោសរូបលោក ចំពោះទង្វើដែលបានប្រព្រឹត្ត ដោយ​សារតែ​ទង្វើ​នេះ​វាឃោឃៅសារហាវយុងខ្នង ដែលមិនអាចទទួលយកបាន។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា