កឹម ​សុខា៖ គណ​បក្ស​សង្រ្គោះ​ជាតិ ​នៅ​មាន​សមរភូមិ ​ចំនួន​៣ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​

2014-04-24 10:05:00 4857 Views

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជាតិ នៅមានសមរភូមិ ចំនួន ៣ទៀត ដើម្បីដោះស្រាយបញ្ហា នយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា (បក្ស កាន់អំណាច)។

តាមវីដេអូឃ្លីប ដាក់បង្ហោះលើទំព័រFacebook របស់លោក កឹម សុខា បានថ្លែងថា សមរភូមិទាំង៣នោះ រួមមាន៖ ទី១. កម្លាំងមហាជន ដែលកម្លាំងមហា ជននេះ គឺសំដៅដល់ការធ្វើ មហាបាតុកម្ម ដើម្បីទាមទារ  ទី២. នយោបាយការទូត នយោបាយការទូតនេះ ត្រូវលោក កឹម សុខា បានបញ្ជាក់ ថា នឹងប្រើយុទ្ធនាការអំពាវនាវ និងជំរុញឲ្យបណ្តាប្រទេសនានា មិនឲ្យទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន  និងទី៣. ប្រព័ន្ធច្បាប់អន្តរជាតិ យន្តការប្រព័ន្ធច្បាប់អន្តរជាតិ គឺលោក កឹម សុខា សំដៅប្រើច្បាប់នានា ដែលបាន ធ្វើឡើង ក្នុងកិច្ចចរចាទីក្រុងប៉ារីស និងតុលាការអន្តរជាតិជាដើម។

អនុប្រធានគណបក្សសង្រ្គោះជាតិរូបនេះ បានប្រកាសសម្តែងក្តីរំពឹងថា សមរភូមិ ដែលខ្លួនដាក់ចេញនឹងទទួលជ័យ ជម្នះប្រសិន បើជំហរគណបក្ស របស់ខ្លួននៅតែរឹងមាំ មិនបែកបាក់គ្នាទេនោះ។
ដកស្រង់ពីគេហទំព័រសម្លេងសាព័រមានសេរី ដែលបានចេញផ្សាយនាថ្ងៃទី២២ មេសា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា