ទិដ្ឋភាពទូទៅនៃការ បើក​សវនា​ការ​ជំនុំជម្រះក្តី ​លើ​សំណុំរឿងលោក ​វន់ ពៅ ​និង​ជនជាប់​ចោទ២២ រូប​ទៀតនាព្រឹក​ថ្ងៃ​សុក្រនេះ​

2014-04-25 09:25:00 4820 Views

យោងតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយនាព្រឹកនេះបានឲ្យដឹងថា អាជ្ញាធរបិទផ្លូវជុំវិញសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈដែលតុលាការ បើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទ ២២រូបទៀត ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករា កន្លងទៅនេះ។

កម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល និងដំបង រាប់រយនាក់ បានដាក់របាំងបិទផ្លូវជាច្រើនជាន់ ចាប់ពីស្តុបក្បែរផ្សារស៊ីធីម៉ល រហូតដល់នាងគង្ហីង ដោយមិនអនុញ្ញាតឲ្យនណារម្នាក់ចូលទៅក្បែរឡើយ។
នៅក្បែររង្វង់មូលនាងគង្ហីង និងជិតស្ថានីយ៍ប្រេងឥន្ទនៈក្បែរស្តុបអាងទឹកអូឡាំពិកនោះ ឯណោះវិញ មានបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិសកម្មជនដីធ្លី កម្មករ មន្ត្រីសហជីព

សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅទីនោះ ហើយបានស្រែកទាមទារឲ្យដោះលែងជនជាប់ចោទទាំង២៣នាក់នោះ ដោយគ្មានលក្ខខណ្ឌ។
មានប្រជាពលរដ្ឋមួយចំនួន ក៏បានធ្វើពិធីអុជធូបបួងសួង ដោយមានសំណែន ក្បាលជូ្រក មាន់ ទា និងរៀបចំបាយសីផងដែរ។

បើតាមមេធាវីលោកវន់ ពៅ គឺលោក សំ សុខគង់ សវនាការអ្នកទាំង២៣នាក់នេះ ត្រូវបានបែកចែកជា បីផ្នែក ក្នុងនោះសវនការចំនួនពីរ នឹងបើកលើករណីមនុស្ស១០នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចខាងមុខរោងចក្រយ៉ាកជីង និងសវនាការមួយទៀត នឹងបើកលើករណីកម្មករ១៣នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការប៉ះទង្គិចលើផ្លូវវ៉េងស្រេង។

ជនជាប់ចោទទាំង២៣នាក់នោះ រងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងនោះកម្មករម្នាក់ដែលជាប់ឃុំ និងពីរនាក់ ដែលត្រូវបានដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី៨ ខែកុម្ភៈ ត្រូវបានចោទប្រកាន់ថែមពីរករណីទៀត ពីបទប្រមាថមន្ត្រីសាធារណៈ និងបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា