ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ​គ្រោង​នឹង​រៀប​ចំ​សេចក្ដីព្រាង ​និង​សរសរជា​គោល​នយោបាយនៅខែឧសភា​​ ខាង​មុខនេះ​

2014-04-25 10:45:00 4851 Views

រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានប្រាប់ឲ្យដឹងថា  ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គ្រោងនឹងរៀបចំសេចក្ដីព្រាង និងសរសរជាគោលនយោបាយនៅខែឧសភា ឆ្នាំ ២០១៤ ខាងមុខ ដើម្បី​ជំរុញឲ្យច្បាប់​នេះចាប់ផ្ដើមដំណើរការ  ហើយការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលព័ត៌មាន គ្រោងនឹងរៀបចំ ឲ្យបានរួចរាល់ក្នុងអំឡុងរយៈពេល ៣ ឆ្នាំ ពោលគឺមុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ។ លោករដ្ឋមន្រ្តីអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងបើកទូលាយក្នុងការចូលរួមផ្ដល់ ជាមតិ យោបល់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។

បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ម្សិលមិញ ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំស្ដីពីដំណើរការរៀបចំសេចក្ដីព្រាងគោលនយោបាយស្ដីពីសិទ្ធិទទួលព័ត៌មាន ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំសេចក្ដីព្រាង ច្បាប់ស្ដីពីសិទ្ធិទទួល ព័ត៌មាន និងបង្កើតឲ្យមានគណៈ កម្មការបើក ទូលាយមួយពីគ្រប់ភាគីពាក់ព័ន្ធដូចជា សមាគម អ្នកកាសែត អង្គការសង្គមស៊ីវិល អង្គការសិទ្ធិមនុស្ស អង្គការយូណេស្កូ និងការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីចូលរួមផ្ដល់ជាមតិ យោបល់ និងពិភាក្សាឲ្យបានកាន់តែ ទូលំទូលាយ ថែមទៀតនោះ ។

ក្រសួងព័ត៌មានគ្រោងនឹងរៀបចំចុះ អនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការយូណេស្កូ សម្រាប់សហការគ្នាក្នុងការជួយ បណ្ដុះបណ្ដាលធនធានមនុស្ស និងថវិកាក្នុងការចាប់ផ្ដើមដំណើរការសេចក្ដីព្រាង និងសរសេរ ជាគោលនយោបាយនៅខែឧសភា ឆ្នាំ២០១៤ ខាងមុខ។

លោករដ្ឋមន្ត្រីបន្តថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ គឺជាច្បាប់ ដែលបាន គ្របដណ្ដប់ទៅលើច្បាប់ទាំងអស់ ដែលមានការទាក់ទង ទៅនឹងក្រសួង ស្ថាប័នច្បាប់នៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដែលតម្រូវឲ្យយើងរៀបចំធ្វើជាសិក្ខាសាលាច្រើន ជាមួយស្ថាប័ន ពាក់ព័ន្ធទាំងនោះ ដើម្បីផ្ដល់នូវការយល់ដឹង និងការលើកជាចំងល់ និងជូនជាមតិយោបល់ បន្ថែម សម្រាប់បំពេញបន្ថែម លើការរៀបចំច្បាប់នេះឲ្យមានអត្ថន័យ និងខ្លឹមសារគ្រប់គ្រាន់ ។

ដកស្រង់ពីគេហទំព័រព័ត៌មានថ្មីៗ ចេញផ្សាយនាថ្ងៃទី២៣ មេសា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា