នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៤០០ នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋរងគ្រោះរឿងដីធ្លី នេសាទ ផ្ទះសំបែង និងធនធានធម្មជាតិជាដើម មកពីខេត្តផ្សេងៗគ្នា បាននាំគ្នាមកបង្ហាញពីទុកលំបាក និងដាក់ញត្តិជូនស្ថាប័នថ្នាក់ជាតិធំៗ ២គឺ អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋសភាជាតិ ឲ្យធ្វើការដោះស្រាយរាល់បញ្ហារបស់ពួកគេដែលកំពុងជួបប្រទះនៅសហគមន៍របស់ពួកគេជារៀងរាល់ថ្ងៃ និង ការមិនដោះស្រាយឲ្យបានសមស្របពីអាជ្ញាធរមូលដ្ឋាន។ បើទោះបីជា មានការគំរាមបង្រ្កាប ពីសំណាក់ អាជ្ញាធររាជធានីភ្នំពេញយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមកពីសហគមន៍នានា នៅទូទាំងប្រទេស បានមកជួបជុំ គ្នាតាមគោលដៅដែលគ្រោងទុក។
គួរបញ្ជក់ផងដែរថាមកដល់ពេលនេះ គេសង្កេតឃើញថា អាជ្ញាធរប៉ូលីស ជាពិសេសក្រុមសន្តិសុខឈុតខ្មៅ មិនទាន់បំបែក និងបង្ក្រាបមកលើប្រជាពលរដ្ឋដែលមកជួបជុំគ្នានៅថ្ងៃនេះនោះទេ ខុសប្លែកពីការជួបជុំរាល់ដង ឲ្យតែមានការជួបជុំ គឺតែងតែមានការបង្រ្កាប។