តុលា​ការ​សម្រេច​ដោះ​លែង​លោក វន់ ពៅ ​និង​មនុស្ស២២នាក់ទៀត​នាព្រឹកថ្ងៃទី៣០ នេះ​

2014-05-30 09:43:00 4833 Views

យោងតាមសារព័ត៌មានក្នងស្រុកដែលបានផ្សាយនាព្រឹកនេះបានឲ្យដឹងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុន្នី នៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នេះ បានប្រកាស សាលក្រម សម្រេច ដោះលែងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និង មនុស្ស២២នាក់ផ្សេងទៀតពាក់ព័ន្ធនឹងបទញុះញង់ បង្កហិង្សា និងបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ អំឡុងពេលកម្មកររោងចក្រកាត់ដេរ ធ្វើបាតុកម្ម ទាមទារឡើងប្រាក់ខែ នៅរោងចក្រ យ៉ាកជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង ក្នុងពេលតវ៉ាដំឡើងប្រាក់ខែកម្មករ ១៦០ដុល្លារកាលពីថ្ងៃទី២មករា និងថ្ងៃទី៣មករាកន្លងមក។

តុលាការប្រកាសថា មនុស្ស១០នាក់ដែលជាប់ពាក់ព័ន្ធនឹងហិង្សានៅរោងចក្រយ៉ាកជីង ត្រូវបានកាត់ឲ្យជាប់ទោសចន្លោះពី២,៥ឆ្នាំទៅ៤,៥ឆ្នាំ។ តែតុលាការ សម្រេចអនុវត្តទោសត្រឹមថ្ងៃទី៣០ខែឧសភា ដោយព្យួរទោសនៅសេសសល់។

ចំណែកមនុស្ស១៣នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបនៅផ្លូវវ៉េងស្រេងវិញ តុលាការកាត់ឲ្យជាប់ទោសចន្លោះពី១ឆ្នាំទៅ៤ឆ្នាំ តែតុលាការអនុវត្តទោសត្រឹមថ្ងៃទី៣០ខែឧសភានេះ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ (Photo from http://stream.licadho-cambodia.org)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា