​​ការ​​ធ្វើ​​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​ ​​ត្រូវ​​យក​​តម្លៃ​​ គឺ​ដើម្បី​​ជួ​យ​ស​ម្រាល​​ការ​ចំណាយ​​​ដែល​ជា​បន្ទុក​​របស់​រដ្ឋាភិបាល​​

2014-06-04 09:45:00 4907 Views

​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​យក​តម្លៃ​១​ម៉ឺន​រៀល ចាប់ពី​ថ្ងៃ​ទី​០១​ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​ជួយសម្រាល​ការចំណាយ​ដែល​ជា​បន្ទុក​របស់​រដ្ឋាភិបាល​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៧​ខែ​ឧសភា ឲ្យដឹងថា  ការ​យក​តម្លៃ​១​ម៉ឺន​រៀល​នេះ គឺ​ដើម្បី​ជួយ​សម្រាល​​បន្ទុក​របស់​រដ្ឋ​ក្នុង​ការចំណាយ​ថវិកា​ជាតិ​សម្រាប់​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ដែល​កន្លង​មក​រាល់​ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​រដ្ឋ​ជួយ​គាំទ្រ​។ សេចក្តីជូនដំណឹង​បន្តថា ការ​យក​តម្លៃ​១​ម៉ឺន​រៀល​នេះ គឺ​ដើម្បី​ធានា​និរន្តរភាព​ដល់​ដំណើរ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​តាមរយៈ​ការចូលរួម​ពី​សំណាក់​​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​គុណប្រយោជន៍​ដល់​ថវិកាជាតិ​។​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា