អង្គ​ការ​ សមាគម ​និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្វ​ពិធី​រំលឹក​ខួប​លើកទី ៦៥ ឆ្នាំ ​នៃការបាត់​បង់​ទឹកដី​កម្ពុជាក្រោម​

2014-06-04 10:45:00 4830 Views

អង្គការសមាគមខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរកម្ពុជាក្រោមជាង១០០០នាក់ នៅព្រឹកថ្ងៃពុធនេះ បាននាំគ្នាប្រារព្ធទិវាកាន់ទុក្ខខួបលើកទី ៦៥ ជាថ្ងៃដែលអាណានិគមបារាំង បានកាត់ទឹកដីខ្មែរចំនួន ២១ខេត្ត-ក្រុង ទៅឲ្យប្រទេសវៀតណាមត្រួតត្រាមកដល់សព្វថ្ងៃនេះ។

ពិធីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម ថ្ងៃទី៤មិថុនា ធ្វើឡើងនៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ដោយមានការរាប់បាតប្រគេនព្រះសង្ឃ ដើម្បីឧទិសកុសលដល់ព្រះវិញ្ញាណខណ្ឌ ព្រះមហាវិរក្សត្រ ព្រះវិរសាមណៈ និងវិរៈបុរសខ្មែរទាំងអស់ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ពិសេសទឹកដីខ្មែរកម្ពុជាក្រោម និងជាការផ្ញើរសារមួយ ដល់រដ្ឋាភិបាលបារាំងដែលបានកាត់ទឹកដីខ្មែរទៅឲ្យវៀតណាមត្រួតត្រា នោះ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ស៊ីសុវត្ថិ ពង្សនារី ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ព្រះសង្ឃ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យុវជន អង្គការសមាគមខ្មែរកម្ពុជា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តក្រចេះ សរុបប្រមាណជាង១០០០នាក់។

នៅម៉ោងជាង ៧ព្រឹកនេះដែរ ព្រះសង្ឃ និងយុវជន ប្រមាណ ២០០អង្គ/នាក់ ក៏បានដង្ហែពីភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ទៅកាន់វត្តសាមគ្គីរង្សី ដើម្បីចូលរួមប្រារព្ធពិធីនៅទីនោះដែរ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី០២ ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម រៀបចំវេទិកាសាធារណៈឡើយ ដោយអនុញ្ញាតឲ្យធ្វើពិធីជួបជុំ និងរាប់បាត្រតាមបែបព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។

សូមរំលឹកថា ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជាថ្ងៃដែលអាណានិគមនិយមបារាំង បានអនុម័តច្បាប់មួយ ដោយសំរេចកាត់ទឹកដីខ្មែរកម្ពុជាក្រោម ចំនួន២១ខេត្តក្រុង  ទៅឲ្យអាជ្ញាធរ អាណានិគមនិយមវៀតណាមត្រួតត្រា ដោយមិនបានសួរមតិប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុក ឬថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាឡើយ។

ប្រភពពីគេហទំព័រវីអូឌី ចេញផ្សាយថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៤។

ពិធីរំលឹកខួបលើកទី ៦៥ ឆ្នាំ នៃថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម (៤​មិថុនា១៩៤៩-២០១៤) (រូបភាពពីគេហទំព័ត៌សម្លេងសារព័ត៌មានសេរី)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា