កិត្ដិ​សេដ្ឋា​បណ្ឌិត​ គាត​ ឈ​ន់​៖ ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ ក្រុមប្រឹក្សាត្រូវខិតខំយកចិត្ដទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ

2014-06-06 09:53:00 4835 Views

យោងតាមគេហទំព័រនគរវត្តដែលបានចេញផ្សាយកាលពីម្សិលម៉ិញបានដកស្រង់សំដី លោក​ កិត្ដិ​សេដ្ឋា​បណ្ឌិត​ គាត​ ឈ​ន់​ ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ​ ដែលបាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ ក្រុមប្រឹក្សា​រាជធានី​ ភ្នំពេញ​អាណត្ដិ​ទី​២​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​សាលា​រាជធានី​ភ្នំពេញ​នេះ​ថា​ ក្នុង​ នាម​សមាជិក​ក្រុមប្រឹក្សា​ដែល​ជាប់​ ឆ្នោត​ទាំងអស់​ទោះ​មាន​សមាសភាព​ មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ ដោយ​ក៏​ត្រូវ​ខិតខំ​បម្រើ​ផលប្រយោជន៍​ និង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ ទាំងអស់​ដោយ​ស្មើភាព​ ហើយ​មិន​ត្រូវ​ ប្រកាន់​និន្នាការ​នយោបាយ​រើសអើង​នោះ​ឡើយ​ ។​ ពិសេស​ ផ្ដល់​សេវា​សាធារណៈ​តាម​រយៈ​រដ្ឋបាល​ នានា​ជូន​ពួក​គាត់​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ប្រកបដោយ​តម្លាភាព​និង​គ្មាន​ អំពើ​ពុក​រលួយ​ ។ នេះបើយោងតាមគេហទំព័រនគរវត្តដែលបានចេញផ្សាយកាលពីម្សិលម៉ិញ។​

គេហទំព័រដដែលបានដកស្រង់បន្តថា លោក​បាន​បញ្ជាក់​ ការ​អំពាវនាវ​ដូច្នេះ​ គឺក្នុង​គោលបំណង​ដើម្បី​ឱ្យ​សមាជិក​ក្រុម​ ប្រឹក្សា​ទាំងនោះ​បាន​អនុវត្ដ​ស្រប​តាម​ផ្លូវច្បាប់​ ព្រោះ​អស់លោក​ជា​អ្នកតំណាង​ឱ្យ​ ប្រជាពលរដ្ឋ​ដែល​មាន​ភារកិច្ច​សំខាន់​ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ធានា​បានការ​រស់នៅ​កាន់តែ ​ប្រសើរ​ ទាំង​ជីវភាព​ សន្ដិសុខ​ និង​សណ្ដាប់ធ្នាប់​។​ លោក​បន្ដ​ថា​ ចាប់ពី​ពេល​នេះ​ទៅ​ការ​ ផ្ដល់​សេវា​រដ្ឋបាល​នានា​ជូន​ប្រជាពលរដ្ឋ​ ត្រូវ​ពង្រឹងគុណភាព​ និង​មាន​តម្លាភាព​ ជួយ​ទប់ស្កាត់​ឱ្យ​បាន​រាល់​អំពើ​ពុក​រលួយ​ គ្រប់​រូបភាព​ដែល​នេះ​ជា​យន្ដការ​មួយ​ ជួយ​ជំរុញ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ការ​អភិវឌ្ឍ​កម្ពុជា​កាន់តែ​ រីក​ចម្រើន​ ទៅ​មុខ​ ពិសេស​គ្មាន​ភាព​ថ្នាំងថ្នាក់​រវាង​ ប្រជាពលរដ្ឋ​ដែល​ម្ចាស់​ឆ្នោត​ ។​

សូម​បញ្ជាក់​ថា​ ផ្អែក​តាម​លទ្ធផល​ ជា​ផ្លូវការ​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ ថ្ងៃ​ទី​២៧​ខែឧសភា​ថ្មីៗ​នេះ​ចំនួន​ក្រុមប្រឹក្សា​ រាជធានី​ ខេត្ដ​ ក្រុង​ ស្រុក​ ខណ្ឌ​អាណត្ដិ​ទី​២​ នេះ​មាន​៣.៣២៤ ​រូប​ក្នុង​នោះ​ក្រុមប្រឹក្សា​រាជធានី​ខេត្ដ​មាន​ចំនួន​៣៩៣​ រូប​ និង​ ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ​ មាន​ចំនួន​ ២.៩៣១​រូប​ ។​ ដោយឡែក​សម្រាប់​រាជ​ ធានី​ភ្នំពេញ​មាន​គណបក្ស​២​ដែល​ទទួល​បាន​អាសនៈ​ក្នុង​ក្រុមប្រឹក្សា​រាជធានី ​ ខណ្ឌ​ ជា​លទ្ធផល​ក្រុមប្រឹក្សា​រាជធានី​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ គាំទ្រ​ ៥៧១​សំឡេង​ គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​២៣៧​សំឡេង​ ។​ ចំណែក​លទ្ធ​ ផល​ក្រុមប្រឹក្សា​ខណ្ឌ​គណបក្ស​ប្រជាជន​ កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​៥៧១​សំឡេង​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ បាន​២៣៦​សំឡេង​ក្នុង​អង្គ​បោះ​ឆ្នោត​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​អាណត្ដិ​សរុប​ចំនួន​៨១០​នាក់​ ។

លោក​ កិត្ដិ​សេដ្ឋា​បណ្ឌិត​ គាត​ ឈ​ន់​ ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ (Photos from http://nokorwatnews.com)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា