សមាជិក​បក្ស​សង្រ្គោះ​ជាតិ​ នឹង​​ធ្វើ​​ពហិការ​រាល់កា​រប្រកាស​សុពល​ភាព ​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត​ ក្រុង ស្រុក ខណ្ឌ ដែល​ធ្វើ​តាម​ផ្ទះ​ឯកជន​ ឬ​មន្ទីរបក្ស​

2014-06-06 16:45:00 4864 Views

គណបក្សសង្គ្រោះជាតិ ស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះការយកទីតាំងឯកជន ឬស្នាក់ការគណបក្ស ដើម្បីធ្វើការប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត  ក្រុង ស្រុក ខណ្ឌ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៤ខែមិថុនា ប្រកាសថា សមាជិកគណបក្សនេះ នឹងធ្វើពហិការរាល់ការប្រកាសសុពលភាព ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ដែលធ្វើតាមផ្ទះឯកជន ឬមន្ទីរបក្សណាមួយ។

គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការប្រកាសសុពលភាពនេះ ត្រូវធ្វើឡើងដោយសាលារាជធានី ឬសាលាខេត្ត សាលាក្រុង-ស្រុក-ខណ្ឌ ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ត្រូវបានធ្វើឡើងជាលក្ខណៈអសកលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុណ្ណោះជាអ្នកទៅបោះឆ្នោត។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា