ជាង០៣ម៉ោង ក្នុងរដ្ឋសភាបានត្រឹមអានសំណួរ និង ចម្លើយ

2014-06-19 15:30:00 4863 Views

នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ​២០១៤ រដ្ឋ​សភា ដែល​មាន​តែ​កូរ៉ុម ចំនួន ៥៧ បាន​បើក​កិច្ច​ប្រជុំ​ពេញ​​អង្គ​របស់​​ខ្លួន​​ជា​ថ្មី​​ម្តង​ទៀត ដោយ​​កោះ​​អញ្ជើញ លោក ស៊ុយ សែម រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល មក​ធ្វើ​ការ​សួរ​ដេញ​ដោយ​ផ្ទាល់​មាត់​អំពី​ផល​ប៉ះ​​ពាល់ និ​ង​ដំណោះ​ស្រាយ​ជុំ​វិញ ការ​សាង​សង់​ទំនប់​វារី​អគ្គី​សនី​សេសាន​ក្រោម ២ ដែល​ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង។ កិច្ច​ប្រជុំ​ពេញ​អង្គ​​ នាព្រឹក​នេះ គឺ​អវត្ត​មាន​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​​កម្ពុជា​នៃសមាជិក​រាជ​រដ្ឋាភិបាល​ដូចជា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង និង សុខ អាន ជាដើម។

តាម​ការ​សង្កេត​ផ្ទាល់​នៅ​រដ្ឋសភា កិច្ច​ប្រ​ជុំចំណាយ​ពេល​ជាង ៣ ម៉ោង ដើម្បី​សួរ​ដេញ​ដោល​រដ្ឋ​មន្ត្រីក្រសួង​រ៉ែ និង​ថាម​ពល រូប​នេះ ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់និង​ដំណោះ​ស្រាយ​ជុំវិញ ការ​សាង​សង់​ទំនប់​វារី​អគ្គិ​​សនី​សេសាន​ក្រោម មិនមាន​ការជជែក​ពិភាក្សា​ពន្យល់ ឬ ជជីក​សួរ ឲ្យបានក្បោះ​ក្បាយ​នោះ​ទេ ទាំង​សំនួរ  និងចម្លើយ​ហាក់​​ដូចជា​ត្រូវ​បាន​ត្រៀម​ទុក​ជា​ស្រេច។

មិនត្រឹម​តែ​ប៉ុណ្ណោះ មានអ្នក​តំណាង​រាស្រ្ត ចំនួន ២រូប គឺ​លោក ឡូយ សុផាត និង​លោក​ស្រី ឡោក ខេង បានលើក​សសើរ​រដ្ឋាភិបាល និង​រិះគន់​អ្នក​ជំទាស់​គម្រោង​សាងសង​នេះ ខណៈ​ដែល​ខ្លួន​កំពុង​លើក​ឡើង​ជា​​សំណួរ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា