រដ្ឋ​សភា​អនុម័ត​ផែន​ការ​អភិវឌ្ឍន៍​យុទ្ធ​សាស្ត្រ​ថ្នាក់​ជាតិ (NSDP) ឆ្នាំ២០១៤-២០១៨​

2014-06-27 11:08:00 4823 Views

យោងតាមគេហទំព័រដឹខេមប៊ូឌាដេលីជាខេមរភាសារចេញផ្សាយថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៤ បានឲ្យដឹងកាលពីម្សិលមិញថា  រដ្ឋសភាឯកបក្សបានអនុម័តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្នាក់ជាតិ (NSDP) ឆ្នាំ២០១៤-២០១៨ ដែលនឹងចំណាយអស់ប្រមាណ២៦,៥៨ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងធ្វើបត្យាប័នមួយរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ក៏ត្រូវបានអនុម័តដែរ។

ដោយត្រូវទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តនៅដើមខែនេះ វាជាលើកដំបូងហើយ ដែល NSDP ជាផែនការលម្អិតរបស់រដ្ឋាភិបាលសម្រាប់គោលនយោបាយនិងចំណុចដៅ អភិវឌ្ឍន៍ជាតិ ត្រូវ បាន​ជំរុញ​ឲ្យចេញតាមរយៈ​រដ្ឋសភា​ដោយគ្មាន​វត្តមានតំណាង រាស្រ្តគណបក្សប្រឆាំង។

គេហទំព័រដដែលនេះបានបន្តថា លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងទៅកាន់អង្គសភាថា ដោយប្រើប្រាស់ហិរញ្ញវត្ថុក្នុងស្រុកនិងក្រៅស្រុក រួមទាំងការវិនិយោគទុនពីវិស័យសាធារណៈ និងឯកជនផងនោះ ផែនការ​រយៈ​ពេល​ប្រាំឆ្នាំប្រកបដោយមហិច្ឆតានេះ នឹងត្រូវការថវិកាប្រមាណ៥,៣ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីបន្តដំណើរការទៅមុខ។

លោកបានមានប្រសាសន៍តាមរយៈការអានសេចក្តីថ្លែងការណ៍មួយថា” កំណែទម្រង់ NSDP បានក្តោបលើវិស័យស្ទើរតែទាំងអស់រួចទៅហើយ ហើយការវិនិយោគលើហេដ្ឋារចនាសម័្ពន្ធសំខាន់ៗ បានបង្កើតបរិយាកាសមួយ ដែល​ធ្វើ​ឲ្យ​វិនិ​យោគិនក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍លើកម្ពុជា”។ លោកបានបន្តថា “ជាលទ្ធផល ជីឌីភី (ផលិតផលក្នុងស្រុកសរុប) ក្នុងមនុស្សម្នាក់ៗបានកើនឡើងដល់ប្រហែល១.០៤០ដុល្លារ នៅដំណាច់ឆ្នាំ២០១៣ ហើយបានធ្វើឲ្យអត្រាភាពក្រីក្រធ្លាក់ចុះមកនៅក្រោម២០ភាគរយ ក្នុងឆ្នាំ២០១៤”។

លោកមានប្រសាសន៍ថា ផែនការថ្មីនេះមានបំណងបង្កើតមូលដ្ឋានសេដ្ឋកិច្ចធំទូលាយមួយ នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើឲ្យផលិតកម្មមានលក្ខណៈសម្បូរបែប  ដោយផ្តោតលើវិស្វកម្ម ពង្រីកឧស្សាហកម្មអេឡិចត្រូនិក និងវាយនភណ្ឌ និងធ្វើឲ្យការភ្ជាប់បណ្តាញអគ្គិសនីប្រសើរឡើង។ លោកបានលើកឡើងទៀតថា ការអភិវឌ្ឍធនធានមនុស្សនិងវិស័យកសិកម្មគឺជាចំណុចផ្តោតជាពិសេស នៅក្នុងយុទ្ធសាស្ត្រនេះ។ លោកថ្លែងថា ” យើងបានត្រៀមការវិនិយោគទុនរួចហើយ ដោយក្នុងនោះមាន៦០ភាគរយត្រូវបានលៃទុកសម្រាប់តំបន់ជនបទ និង៤០ភាគរយសម្រាប់អភិវឌ្ឍតំបន់ប្រជុំជននិងក្រុង”។

នៅមុនពេលអនុម័ត NSDP តំណាងរាស្ត្រ៦៥រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននៅក្នុងសភាបានអនុម័តជាឯកច្ឆន្ទនូវច្បាប់ស្តីពី ជំនួយផ្លូវច្បាប់ក្នុងសំណុំរឿងរដ្ឋប្បវេណីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចំណែកឯសន្ធិសញ្ញាធ្វើបត្យាប័នមួយក៏ត្រូវបានចុះហត្ថលេខាដែរ  ក្នុងកិច្ចប្រឹងប្រែងព្យាយាមទប់ស្កាត់បទល្មើសឆ្លងដែន។រដ្ឋសភា បន្តសម័យប្រជុំរបស់ខ្លួននៅថ្ងៃនេះដើម្បីពិនិត្យផ្ទៀងផ្ទាត់ច្បាប់ ធានារ៉ាប់រងថ្មីមួយក្នុងគោលបំណងធ្វើនិយតកម្មលើវិស័យក្មេង ខ្ចីនេះ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា