កម្ពុជា​អាច​នឹង​ទទួលបា​ន​មូលនិធិខ្លះ​ពីក​ញ្ចប់​មូលនិ​ធិ ដើម្បី​គាំទ្រដល់ ​ការអនុវត្ដន៍​បច្ចេកវិជ្ជា ​បំភាយ​សារធាតុ​កាបូនទាប ​

2014-07-02 10:30:00 4834 Views

ធនាគារអភិវឌ្ឍន៍ អាស៊ីហៅកាត់ថា អេឌីប៊ី (ADB) បាន អះអាងថា កម្ពុជាគឺជាប្រទេសមួយនៅ ក្នុងចំណោមប្រទេសនៅអាស៊ីដែលអាច នឹងទទួលបានមូលនិធិខ្លះពីកញ្ចប់ មូលនិធិសមធម៌ថ្មីមួយ ដើម្បីគាំទ្រដល់ ការអនុវត្ដន៍បច្ចេកវិជ្ជាដែលបំភាយ សារធាតុកាបូនទាប នៅប្រទេសកំពុង អភិវឌ្ឍ ដែលមានទឹកប្រាក់សរុប១,៨ ពាន់លានយ៉េន (ស្មើនឹងប្រមាណ១៧,៦៥លានដុល្លារ) ពីរដ្ឋាភិបាល ជប៉ុន។

យោងទៅតាមសេចក្ដីប្រកាស ព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា  លោកណូប៊ូតេរុអ៊ីស៊ីហារ៉ា រដ្ឋមន្ដ្រីក្រសួង បរិស្ថានជប៉ុន និងលោក តាកេហ៊ីកូ ណាកាអូ ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ីបានចុះហត្ថលេខា លើលិខិតសហប្រតិបត្ដិការលើបញ្ហា បរិស្ថាន ដែលនឹងមានដាក់បញ្ចូលកិច្ច សហប្រតិបត្ដិការ ដើម្បីឱ្យមានការ អនុវត្ដន៍ប្រកបដោយប្រសិទ្ធភាពនៃ មូលនិធិជប៉ុនសម្រាប់យន្ដការផ្ដល់ ឥណទានរួមគ្នានេះរួចហើយ កាលពីថ្ងៃ ទី២៥ ខែមិថុនា កន្លងទៅនេះ ។

ប្រភពដដែលបានឱ្យដឹងថា ប្រទេសដែលមានសិទ្ធិ ដើម្បីទទួលបាន ហិរញ្ញប្បទានពីមូលនិធិនេះ រួមមាន ប្រទេសកំពុងអភិវឌ្ឍដែលជាសមាជិក របស់ ADB ដែលបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់យន្ដការផ្ដល់ឥណទានរួមគ្នា ជាមួយនឹងរដ្ឋាភិបាលជប៉ុន។

គិតរហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសកំពុងអភិវឌ្ឍ ដែលជា សមាជិកចំនួន៨ ដែលមានសិទ្ធិទទួល បានជំនួយនេះ ដូចជា ប្រទេស បង់ក្លាដែស, កម្ពុជា ,ឥណ្ឌូណេស៊ី, ឡាវ, ម៉ាលឌីវ, ម៉ុងហ្គោលី ,ឡាវ និង វៀតណាម ប៉ុន្ដែបញ្ជីឈ្មោះប្រទេស កំពុងអភិវឌ្ឍជាសមាជិក ដែលមានសិទ្ធិ សមស្របបែបនេះ នឹងពង្រីកបន្ថែម ទៀត។

ដកស្រង់ពីគេហទំព័ររស្មីកម្ពុជា។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា