កម្ពុជា​ទទួលបាន​ជំនួយ​ឥត​សំណង​ពី​ជប៉ុន​​លើគម្រោងចំនួនបី និង​ជួយ​កាត់​បន្ថយ​គម្លាតរវាង អ្នកមាន និងអ្នកក្រនៅកម្ពុជា​

2014-07-02 10:40:00 4826 Views

កាលពីម្សិលមិញ លោក ហ្វូមីអុ គីស៊ីដា រដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុនបានចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណង និងកម្ចីចំនួន១៤៤លានដុល្លារដល់ ប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយសមភាគី របស់លោក គឺលោក ហោ ណាំហុង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន នៅក្នុងទីក្រុងភ្នំពេញ។

ជំនួយឥតសំណងដែលមានទឹកប្រាក់ជាង៨លានដុល្លារនឹង ត្រូវផ្តល់ឲ្យប្រទេសកម្ពុជាសម្រាប់ពង្រីកសាលា ចំនួនប្រាំបីនៅក្នុងទីក្រុងភ្នំពេញ និងផ្តល់កម្ចីចំនួន១៣៦លានដុល្លារទៀតដែលមាន អត្រាការប្រាក់០,០១ភាគរយ ហើយត្រូវសងវិញក្នុងរយៈពេល៣០ឆ្នាំ។

លោក ហ្វូមីអុ បានមានប្រសាសន៍បន្ទាប់ពីជំនួបជា មួយលោក ហោ ណាំហុង នៅក្រសួងការបរទេសរយៈពេល២ ម៉ោងនៅពេលព្រឹកថា ” ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយ ពង្រឹងទំនាក់ទំនង និងកាត់បន្ថយគម្លាតរវាង អ្នកមាន និងអ្នកក្រនៅកម្ពុជា”។

រដ្ឋមន្ត្រីក្រសួងការបទេសជប៉ុនរូបនេះ ក៏បាន ចំណាយពេល១ម៉ោង ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវ ិមានសន្តិភាព ដែលជាការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីផងដែរ។ កម្ចីនេះនឹងផ្តល់មូលនិធិដល់គម្រោងចំនួនបីគឺ សម្រាប់ការពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយ អគ្គិសនី សម្រាប់ការកែលម្អផ្លូវជាតិលេខ៥ចន្លោះ ពីភ្នំពេញទៅខេត្តពោធិ៍សាត់ រួមទាំងផ្លូវនៅ ក្នុងក្រុងកំពង់ឆ្នាំង និងនៅឧដុង្គផងដែរ និង ការសាងសង់ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធបង្ហូរទឹក នៅក្នុងខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ។ ការកែលម្អផ្លូវនេះ គឺជាផ្នែកនៃគម្រោងដ៏ ធំមួយដើម្បីភ្ជាប់ទីក្រុងភ្នំពេញទៅតំបន់ ផ្សេងទៀតនៅអាស៊ី តាមអ្វីដែលគេហៅថា ជាច្រករបៀងសេដ្ឋកិច្ចខាងត្បូង។

ដកស្រង់ពីគេហទំព័រដឹខេមប៊ូឌាដេលីចេញផ្សាយថ្ងៃទី០២ កក្កដា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា