នាយក​រដ្ឋមន្រ្តី​ប្រៀប​ធៀប​បក្ស​ប្រឆាំ​ទៅនឹង​ក្រុម​សង្គ​មងងឹត​ម៉ាហ្វីយ៉ា តែថានៅតែបើកទ្វារចរចារ ​

2014-07-02 11:28:00 4884 Views

កាលពីម្សិលមិញ អំឡុងទិវាមច្ឆជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាធ្ងន់ៗរិះគន់គណបក្សសង្គ្រោះជាតិ ដោយប្រៀបធៀបគណបក្សនេះទៅនឹងក្រុមសង្គមងងឹតម៉ាហ្វីយ៉ា ហើយស្នើឲ្យគណបក្ស​នេះបង្កើតរដ្ឋ​មួយ​ផ្សេង​ទៀតនៅ ” ឋានព្រះចន្ទ”។

លោកមានប្រសាសន៍ថា ” យើងនៅតែបើកទ្វារចំហសម្រាប់ការចរចា ប៉ុន្តែអ្នកឯងមិនត្រូវនិយាយរឿងពីរភាគបីទេ។ អ្នកឯងនិយាយថា បើអ្នកឯងមិនបានពីរភាគបី អ្នកឯងនឹងមិនចូល [សភា] ហីទៅ។ ឥឡូវអ្នកឯងមិនទាន់ចូល ខ្ញុំមិនទាន់ងាប់ឯណា ប្រជាជនខ្មែរក៏មិនទាន់ងាប់ដែរ។ ធ្វើឯងដូចជាមេម៉ាហ្វីយ៉ាម៉េច បានសំឡេងប៉ុណ្ណឹង ចាញ់គេ រួចហើយមកបង្ខំគេឲ្យធ្វើតាមខ្លួន”។

លោកបានមានប្រសាសន៍បន្តទៀតថា ការទាមទារពីរភាគបី គឺកាន់តែធ្វើឲ្យជាប់គាំងទៅវិញទេ និង “សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។ គណបក្សប្រឆាំងអះអាងថា វាជាវិធីតែមួយគត់ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា​មិនបន្តគ្រប់គ្រងប្រព័ន្ធបោះឆ្នោត។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោក ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំបង្កើតស្ថានីយទូរទស្សន៍មួយដើម្បីទប់ទល់នឹងស្ថានីយ ទូរទស្សន៍ភាគច្រើននាពេលបច្ចុប្បន្នដែលលម្អៀង​ទៅរកគណបក្សប្រជាជន កម្ពុជា។ គណបក្សសង្គ្រោះជាតិបានច្រានចោលភ្លាមៗនូវសម្បទានដ៏តូចតាចនេះ ហើយបានលើកឡើងថា ខ្លួនត្រូវតែមានចំណែកចូលរួមនៅក្នុងការធ្វើកំណែទម្រង់ដែលមាន លក្ខណៈទូលំទូលាយជាង​នេះឆ្ងាយ។

រដ្ឋាភិបាលបានហាមប្រាមការតវា៉កាលពីដើមខែមករា បន្ទាប់ពីគណបក្សសង្គ្រោះជាតិធ្វើការហែក្បួនជាបន្តបន្ទាប់នៅទូទាំង រាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច និងបាតុកម្មក្នុងវិស័យកាត់ដេរដើម្បីទាមទារដំឡើងប្រាក់ខែ ដែលគាំទ្រដោយគណបក្សសង្គ្រោះជាតិ ហើយបាតុកម្មមួយចំនួនក្នុងចំណោមនោះបានផ្ទុះអំពើហិង្សា។

ប្រភពពីគេហទំព័តដឹខេមប៊ូឌាដេលីចេញផ្សាយថ្ងៃទី០២ កក្កដា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា