ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​អាច​នឹង​បញ្ចប់​ដំណើរ​ការ​ត្រួត​ពិនិត្យ​លើអត្ថបទ​ច្បាប់​ចំនួន៣ ពាក់ព័ន្ធតុលាការ​នៅសប្តាហ៍​ក្រោយ​

2014-07-02 15:40:00 4899 Views

ក្រុមប្រឹក្សាធម្មនុញ្ញ នៅសបា្ដហ៍ក្រោយ អាចនឹងបញ្ចប់ ដំណើរការត្រួតពិនិត្យលើអត្ថបទច្បាប់ ចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ។ នេះបើតាមការបញ្ជាក់របស់លោក ព្រហ្ម ញាណវិចិត្រ សមាជិក និងជាអ្នកនាំពាក្យ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ។

លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៨មិថុនាថា សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញដែលមានសមាសភាព ៩ រូប បានចែកជាបីក្រុម ដើម្បីត្រួតពិនិត្យ លើធម្មនុញ្ញភាពលើអត្ថបទច្បាប់ទាំង៣ យ៉ាងយកចិត្ដទុកដាក់ ។ រហូតដល់ថ្ងៃ សៅរ៍ ទី២៨មិថុនា ក្រុមការងារនីមួយៗ កំពុងត្រួតពិនិត្យលើអត្ថបទច្បាប់ទាំង នោះមួយមាត្រាម្ដងៗ ។ តែមិនទាន់ រកឃើញយ៉ាងណានៅឡើយទេ ។

លោក ព្រហ្ម ញាណវិចិត្រ បាន បន្ដថា អាចនៅសបា្ដហ៍ក្រោយ ( ចាប់ពី ថ្ងៃចន្ទ ទី៣០មិថុនា ) ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបញ្ចប់ដំណើរការត្រួតពិនិត្យលើ អត្ថបទច្បាប់ទាំងបីនោះ ហើយនឹងចេញ សេចក្ដីសម្រេច ។ ជាសេចក្ដីសម្រេច ថាតើអត្ថបទច្បាប់ទាំងនោះ មានធម្មនុញ្ញ ភាព ឬអធម្មនុញ្ញភាព ពោលគឺស្របតាម រដ្ឋធម្មនុញ្ញ ឬក៏ផ្ទុយពីរដ្ឋធម្មនុញ្ញ?

ច្បាប់ទាំងបីនោះរួមមាន ៖អត្ថបទ ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ,អត្ថបទច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា រួមទាំងអត្ថបទច្បាប់ស្ដី ពីការរៀបចំ និងប្រព្រឹត្ដទៅនៃឧត្ដមក្រុម ប្រឹក្សាអង្គចៅក្រម ។

កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ ២០១៤ ចំថ្ងៃខួបនៃការបង្កើតក្រុម ប្រឹក្សាធម្មនុញ្ញកម្ពុជាអង្គការសិទ្ធិមនុស្ស លីកាដូ បានស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ សូមមេត្ដាបដិសេធច្បាប់ថ្មីចំនួនបីដែល ក្នុងអត្ថន័យបច្ចុប្បន្នមានការប៉ះពាល់ ដល់ឯករាជ្យភាព នៃប្រព័ន្ធតុលាការ ។

ដកស្រង់ពីគេហទំព័ត៌រស្មីកម្ពុជាចេញផ្សាយថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា