មន្ត្រី​ជាន់ខ្ពស់អង្គការ​សហប្រជាជាតិ ស្នើឲ្យព្រះមហាក្ស​ត្រនៃប្រទេសកម្ពុជា កុំទាន់ឡាយព្រះហស្ថទទួលស្គាល់សេចក្តីព្រាងច្បាប់ទាំង ៣​​​​

2014-07-16 11:36:00 4877 Views

អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឯករាជភាពចៅក្រម មេធាវី លោកស្រី ហ្កាប្រ៊ីឡា ណាល (Gabriela Knaul) បានស្នើឲ្យព្រះមហាក្សត្រនៃប្រទេសកម្ពុជា កុំទាន់ឡាយព្រះហស្ថទទួលស្គាល់សេចក្តី ព្រាងច្បាប់ទាំង ៣ ពាក់ព័ន្ធនឹងវិស័យតុលាការ ដែលរដ្ឋសភា និងព្រឺទ្ធសភាបានអនុម័តកាលពីពេលកន្លងទៅ។
នៅក្នុងសន្និសីទការសែតមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ បានបង្ហាញក្តីកង្វល់របស់ខ្លួន ចំពោះសេចក្តីព្រាងច្បាប់ទាំង ៣ នោះថា គឺជាសេចក្តីព្រាងច្បាប់ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់ ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេស កម្ពុជា។ ពីព្រោះថា សេចក្តីព្រាងច្បាប់នេះ មិនស្របនឹងបទដ្ឋានអន្តរជាតិ និងមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។ លោកស្រី ហ្កាប្រ៊ីឡា ណាល បានញ្ជាក់ដូច្នេះថា៖« ខ្ញុំសូមអំពាវនាវឲ្យព្រះមហាក្សត្រ ក្នុងនាមទ្រង់ជាអ្នកធានានូវ អំណាចតុលាការ និងជាអ្នកធានានូវសិទ្ធរបស់ប្រជាពលរដ្ឋ សូមឲ្យព្រះអង្គកុំឡាយព្រះហស្ថប្រកាសឲ្យប្រើច្បាប់ទាំង ៣ នេះឲ្យសោះ ដើម្បីលើកកំពស់ដល់ប្រព័ន្ធតុលាការ និងឯករាជ្យភាព ព្រមទាំងការពារប្រព័ន្ធតុលាការ ដើម្បីឲ្យ ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងក្របខណ្ឌអន្តរជាតិ»។ ប្រភពពីសារព័ត៌មានថ្មីៗ


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា