បន្ទាប់ពីជំនួបប្រជុំកំពូល រយៈពេល ៥ ម៉ោង រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅវិមានព្រឹទ្ធសភា ជំនួបកំពូលនេះត្រូវបានហៅថាជាជំនួបចុងក្រោយ មានភាពវិជ្ជមាន ដោយគណបក្សបក្សទាំងពីរ បានដំណោះស្រាយបញ្ចប់នូវជាប់គាំងនយោបាយរយៈពេលជិតមួយឆ្នាំ ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការ អចិន្រ្ដៃយ៍ នៃរដ្ឋសភា តាមរូបមន្ដ ៧ ទល់៦ ដោយគណបក្សសង្រ្គោះជាតិ ទទួលតំណែងជាអនុប្រធានទីមួយនៃរដ្ឋសភា និងប្រធានគណៈកម្មការជំនាញ៥ រួមមានគណៈកម្មការទី១,គណៈកម្មការទី៣, គណៈកម្មការទី៧, គណៈកម្មការទី៨ និង គណៈកម្មការទី១០ ចំណែកឯគណបក្សប្រជាជនកម្ពុជាទទួលបានតំណែងប្រធាន និងអនុប្រធានទី២ រដ្ឋសភា និងគណៈកម្មការជំនាញ៥ រួនមានគណៈកម្មការទី២, គណៈកម្មការទី៤, គណៈកម្មការទី៥, គណៈកម្មការទី៦ និងគណៈកម្មការទី៩។ ដោយត្រូវបន្ថែម គណៈកម្មការជំនាញថ្មីមួយទៀត គណៈកម្មការដែលបង្កើតថ្មីជាគណៈកម្មការទី១០ មានឈ្មោះថា “គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ” ដោយបំបែកចេញពីគណៈកម្មការទី ៤ ហើយដូរឈ្មោះគណៈកម្មការទី ៤ មកជា “គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ”។
ចំណែកឯស្ថាប័នរៀបចំការបោះឆ្នោតដែលជាបញ្ហាដ៏ក្ដៅ ត្រូវបានឯកភាពដាក់ក្នុងជំពូក១៥នៃរដ្ឋធម្មនុញ្ញ ដោយជ្រើសរើសសមាសភាព គជប តាមរយៈការប្រើរូបមន្ថ៤ទល់៤ និងកុងសង់ស៊ីស១។ ដោយ លោក ព្រុំ សុខាបញ្ជាក់ថា កិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សទាំង២ បានព្រមព្រៀងកែទម្រង់ការបោះឆ្នោត តែមិនមានការបោះឆ្នោតឡើងវិញនោះទេ។