ការ​តវ៉ា​នឹង​កើត​មានជាថ្មី​ ហើយ​ធំជាងមុន ​ប្រសិន​បើ២សប្តាហ៍ទៀត ​ស្ថាន​ទូត​វៀតណាម​នៅតែ​មិន​ព្រម​ឆ្លើយតប ​

2014-07-24 09:43:00 4852 Views

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារទី២២ ខែកក្កដា ឆ្នាំ២០១៤ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ធ្វើ​ការ​តវ៉ា​ពីរ​ថ្ងៃ​ហើយ​បាន​បន្ទន់​ឥរិយាបថ និង​ប្រគល់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល វៀតណាម សុំទោស​ជា​សាធារណៈ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទៅ​ឲ្យ​អាជ្ញាធរ​រាជធានី​ ដាក់​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា អន្តរាគមន៍​ទៅ​ក្រសួង​ការ​បរទេស វៀតណាម និង​រដ្ឋាភិបាល ក្រុង​ហាណូយ ធ្វើ​ការ​ឆ្លើយ​តប​ត្រឹម​ពីរ​សប្តាហ៍។

លោក ម៉ៅ ពិសេស បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ជំនួប​ចរចាជាង ២ ម៉ោង​ រវាង​អភិបាល​រង​លោក ឃួង ស្រេង ​ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​យល់​ព្រម​ប្រគល់​ញត្តិ​ឲ្យ​ទៅ​ អាជ្ញាធរ​រាជធានី​ដើម្បី​ដាក់​ជូន​ក្រសួង​ការ​បរទេស​អន្តរាគមន៍​បន្ត​និង​ បាន​កំណត់​ឱសានវាទ​ត្រឹម​ពីរ​សប្តាហ៍​ឲ្យ​រដ្ឋាភិបាល វៀតណាម ធ្វើ​ការ​ឆ្លើយ​តប។ លោក​បញ្ជាក់​ថា៖ «បើ​ពុំ​ឆ្លើយ​តប​ទេ ការ​តវ៉ា​នឹង​កើត​មាន​ជា​ថ្មី និង​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​នេះ»។

ក្រុម​អ្នក​តវ៉ា​បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត និង​បាន​ផ្ទុះ​កំហឹង ដោយ​ហែក និង​ដុត​ទង់​ជាតិ វៀតណាម ព្រម​ទាំង​រូបថត​លោក ហូ ជីមិញ នៅ​មុខ​ស្ថានទូត។ តែ​ទោះ​ជា​យ៉ាង​ណា នៅ​ម៉ោង ១២ និង ៤០ នាទី​ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​នោះ​ទាំង​មិន​អស់​ចិត្ត​ ឡើយ។

ដកស្រង់ពីគេហទំព័រ​ភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ​​២៣ កក្កដា។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា