លោក​ហ៊ុន សែន៖ ​“ដំណើរ​ការ​ប្រជាធិបតេយ្យ​មិន​អាច​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅកូន​ តាម​ចិត្តចង់នោះទេ”​

2014-08-06 15:10:00 4932 Views

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៅកាន់សាធារណៈជន ថា “ដំណើរការប្រជាធិបតេយ្យមិនអាចផ្ទេរអំណាចពីឪពុកទៅកូន តាមចិត្តចង់នោះទេ”។  ការឆ្លើយតបបែបនេះ គឺដោយ សារការសែត​ឌឹណេ​ស៊ិ​នរបស់ថៃថា បានចុះផ្សាយកាលពីពេលថ្មីៗនេះថា កូនប្រុសលោកនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន ម៉ាណែតដែលបច្ចុប្បន្នបម្រើការងារជាឧត្តមសេនីយ៍ឋានៈផ្កាយបីនៅ ក្រសួងការពារជាតិនោះ គឺនឹង​ឡើង​ជំនួសតំណែងជានាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការថ្លែងបែបនេះ  គឺធ្វើឡើងនៅក្នុងសន្និសឹទអន្តរជាតិលើកទី៥ ស្ពីពីភាពជាអ្នកដឹកនាំបញ្ញវន្តឆ្នើម ២០១៤ ក្នុងសណ្ឋាគារស៊ូភីតែល ទីក្រុងភ្នំពេញ ទៅកាន់យុវជនប្រមាណជាង ៦រយនាក់មកពីប្រទេសចំនួន៤៧ លើសកលលោក។

លោកក៏បានលើកឡើងពីការជំរុញឱ្យមានការផ្លាស់ ប្តូរផ្នត់គំនិតរវាងមនុស្សចាស់ និងមនុស្សក្មេងដោយអនុញ្ញាតឱ្យយុវជនក្នុងជួរគណបក្សប្រជាជនកម្ពុជា  អាចកាន់តំណែងធំៗសំខាន់ៗក្នុងរដ្ឋាភិបាល ដូចជា​តំណែងរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាដើម។ ជាល្បាយដែលលោកនាយករដ្ឋមន្ត្រីបានអះអាងថា ដើម្បីនាំទៅដល់ការរីកចម្រើនក្នុងសង្គមកម្ពុជា។

លោកបន្តថាក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា លោកពិតជាមានការលំបាកណាស់សម្រាប់លោក នឹងកូនផ្ទាល់ដែលមានសមត្ថភាពខ្ពស់ៗប៉ុន្តែមិនអាចបញ្ចូលទៅជា សមាជិករដ្ឋាភិបាលបាននោះទេ ពីព្រោះ​ខ្លាច​ថា​នឹងមានការរិះគន់ថាជាបក្សពួកនិយមនោះ។ លោកអះអាងថា បានត្រឹមតែឱ្យកូនធ្វើការងារមនុស្សធម៌ជំនួសវិញ និងតែងតាំងកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនចូលកាន់ តំណែង​ក្នុងរដ្ឋា​ភិបាល​តែ​ប៉ុណ្ណោះ។

ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃទី០៦ សីហា នេះ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា