ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ទាំងពីរ ​ឯក​ភាព​គ្នា​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួនពីរ​

2014-08-12 10:20:00 4927 Views

ក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បាន​ឯកភាពគ្នាធ្វើសេចក្ដីព្រាងច្បាប់ចំនួនពីរ ទី១ គឺការស្នើនិងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ទី២ សេក្ដីព្រាងស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។


ក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ប្រគល់ភារកិច្ចឲ្យអ្នកជំនាញសរសេរច្បាប់នៃក្រសួងយុត្តិធម៌ និងមេធាវីតំណាងឲ្យគណបក្សសង្គ្រោះជាតិ រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ទាំង​ពីរ​នេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរនឹងជួបគ្នាពិភាក្សាបន្តទៅលើសេចក្ដី ព្រាងច្បាប់ទាំងពីរនេះ នៅក្រោយពេល​អ្នក​​ជំនាញ​ច្បាប់បានធ្វើរួចរាល់នៅថ្ងៃច័ន្ទ ទី១៨ សីហា នាដើមសប្ដាហ៍ក្រោយ។

យ៉ាងណាក៏ដោយលោកបញ្ជាក់ថា គណបក្សទាំងពីរចង់ឲ្យការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះឲ្យបាន ឆាប់កាន់តែល្អ។ លើសពីនេះទៀត លោក អេង ឆៃអ៊ាង បញ្ជាក់ថា ចំពោះសមាសភាពគ.ជ.ប វិញ ខាងគណបក្សមិនទាន់កំណត់បេក្ខជនឲ្យបានច្បាស់លាស់នៅឡើយ ករណីនេះទុកឲ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច។

ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា