លោកឧត្តមសេនីយ៍ទោ ឌី វិជ្ជា កូនប្រសាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ជាកូនប្រុសសពលោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ បានត្រូវក្រសួងមហាផ្ទៃ តែងតំាងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខជំនួសលោក ថោង លីម ដែលត្រូវដំឡើងជាអគ្គស្នងការរងនគរបាលជាតិ ។
ពិធីប្រកាសចូលកាន់តំណែងខាងលើ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ សីហា ២០១៤ ក្រោមអធិបតីភាព លោកនាយកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។