សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះ​ឆ្នោត ស្នើ​ឲ្យ​បើកចំហ ​និង​បង្ហាញ​តម្លាភាព​ក្នុង​ដំណើរ​​ការ​ជ្រើសរើស​សមាជិក គ.ជ.ប ថ្មី

2014-08-15 15:05:00 4843 Views

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) និងគណបក្សមិនជាប់ឆ្នោតក្នុងសភា នៅថ្ងៃព្រហស្បតិ៍នេះ ទទូចជាថ្មីដល់គណបក្សជាប់ឆ្នោតទាំងពីរឲ្យបើកចំហ និងបង្ហាញតម្លាភាព គួបផ្សំនឹងលក្ខណៈវិនិច្ឆ័យ ក្នុង​ដំណើរ​ការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្មី។

ការស្នើនេះ ធ្វើឡើងក្នុងវេទិកាតុមូលស្តីពីការជ្រើសរើសសមាសភាព គជប ថ្មី ក្រោមការរៀបចំរបស់អង្គការសង្គមស៊ីវិល ចំនួន២០ ដោយមានការចូលរួមពីគណបក្ស​នយោបាយ​ចំនួន​៥ ដែល​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ក្នុងនីតិកាលទី៥ កន្លងទៅនេះ។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ក៏បានស្នើឲ្យមានការដាក់បញ្ចូលនូវលក្ខណៈវិនិច្ឆ័យ ៤ចំណុច ក្នុងការជ្រើសរើសសមាជិក គជប ថ្មី ដែលមិនមានកំណត់ក្នុងកិច្ចព្រមព្រៀងរបស់ក្រុមការងារគណបក្សទាំងពីរ រួមមានការកំណត់សញ្ជាតិខ្មែរពីកំណើត ការតម្រូវឲ្យមានសញ្ញាបត្រឧត្តមសិក្សា បទពិសោធនការងារយ៉ាងតិច១០ឆ្នាំក្នុងវិស័យពាក់ព័ន្ធ រួមនឹងលក្ខខណ្ឌ ដែលមិនជ្រើសចេញសមាជិកសភា ឬសាច់​ញាតិ​របស់​អ្នកនយោបាយជាដើម។

វេទិកាតុមូលនេះ មិនមានវត្តមានតំណាងពីគណបក្សប្រជាជនកម្ពុជាឡើយ តែ​យោងតាម​​គេហទំព័រវីអូឌី បាន​ឲ្យដឹងថា​លោក ឈាង វុន ប្រាប់​ថា ក្រុមការងារ​គណបក្ស​នេះ​នឹង​គោរព​ទៅតាម​កិច្ចព្រមព្រៀង​កំពូល​បក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ចំពោះ​ការជ្រើសរើស​សមាជិក គជប ថ្មី​នេះ ហើយ​ក្រុមការងារ​បក្ស​ទាំងពីរ នឹង​បន្ត​ពិភាក្សា​លើ​ការងារ​នេះ​នៅ​ថ្ងៃ​ខាងមុខ​។

រូបភាពពី​ហ្វេសប៊ុក Maly Maly


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា