នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើបុគ្គលមួយ ដែល កំពុងបម្រើការងារ នៅក្នុងអង្គការក្រៅរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះដីធ្លីនៅកម្ពុជា ដោយមិនបានបញ្ចេញឈ្មោះឡើយ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ថា «អានេះក្មេងព្រហើន ប្រវត្តិវាមិនច្បាស់ ថាអីចឹងយើង ប្រកាន់ជាមួយកូនក្មេង ប៉ុន្តែវាជ្រុលហួស។ ពេលខ្លះគេទៅទទួលញត្តិ ញត្តិហ្នឹងត្រូវគេបានបញ្ជូនឲ្យស្ថាប័ន ស្ថាប័នយឺតយ៉ាវ ក្នុងការផ្តល់របាយការណ៍ទៅឲ្យនាយករដ្ឋមន្រ្តី ដោយផ្អែកថា ថ្នាក់ខេត្តប្រចាំថ្នាក់ជាតិ ថ្នាក់ ជាតិប្រចាំថ្នាក់ខេត្ត ការប្រចាំគ្នានេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរមកភ្នំពេញ»។
លោកបន្តថា «ខ្ញុំហៅលោកឯងអាក្មេងពាលប៉ុណ្ណឹងវាល្មម អីក៏ព្រហើនម្ល៉េះ បើកុំបានរំដោះ នៅឆ្នាំ១៩៧៩ តើមានក្បាលលោកឯងមកដល់សព្វថ្ងៃនេះទេ បើមិនប្រដៅខ្លះទេ ពិតជាព្រហើនជាងនេះ ទៀត»។
ក្នុងនោះផងដែរលោកបាន លើកឡើងពីការចូលរួម ក្នុងសកម្មភាពដោះស្រាយ បញ្ហាទំនាស់ដីធ្លី ឲ្យប្រជាពលរដ្ឋ ជាច្រើនលើកជាច្រើនសា នៅខេត្តសៀមរាប និងនៅអន្លង់វែង ជាមួយលោក សយ សុភាព ក្នុងគ្រាដែលលោកធ្វើការនៅCTN ។
ដកស្រង់ពីគេហទំព័រដើមអំពិល។