ក្រសួង​ព័ត៌មាន៖ ជ្រើស​រើស​ច្បាប់​សំខាន់ៗនៃ​ប្រទេស១០​ និង​បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង​មួយ ដើម្បី​តាក់តែង​ច្បាប់សិទ្ធិទទួលព័ត៌មាន​

2014-08-26 09:05:00 4842 Views

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងរៀបចំដំណើរការនៃការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដោយក្រសួងសម្រេចជ្រើសរើសច្បាប់ សំខាន់ៗ​នៃ​ប្រទេស​ចំនួន១០ធ្វើជាមូលដ្ឋានក្នុងការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Anne Lemaistre ប្រធាន ការិយាល័យយូណេស្កូប្រចាំកម្ពុជាព្រឹកថ្ងៃទី២៥ ខែសីហានេះនៅទីស្តីការក្រសួងព័ត៌មាន។
 
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា ដំបូងក្រសួងបានអញ្ជើញរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីមកពន្យល់ពីដំណើរការនៃការរៀបចំ និងបានធ្វើការប្រជុំជា​ទៀងទាត់​ដើម្បី​ប្រមូល​ឯកសារទាំងអស់ដែលមាន នៅលើពិភពលោកដើម្បីយកមកធ្វើការសិក្សាស្រាវជ្រាវរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។ ក្នុងការស្រាវជ្រាវនេះក្រសួងឃើញថា មាន​ប្រទេស​​ចំនួន៩៩ប្រទេសដែលគេមានច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាននេះ ក្នុងនោះមានប្រទេសស៊ុយអែតដែលជាស្ថាបនិកមុនគេបង្អស់ក្នុងការ តាក់តែងច្បាប់នេះនៅឆ្នាំ១៧៦៦ និងបានធ្វើវិសោធន​កម្ម​នៅ​ឆ្នាំ​១៩៧៦។

លោកបន្តថា ថ្ងៃនេះយើងបានជជែកគ្នាជាមួយលោកស្រីប្រធានការិយាល័យយូណេស្កូ ប្រចាំកម្ពុជាដើម្បីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ហើយយើងបានឯកភាពជំហានដំបូង គឺយកក្រសួង​ទាំង​អស់​​ចំនួន​១៨រាប់ទាំងក្រសួងព័ត៌មានផ្ទាល់ផងដើម្បី រៀបចំជាមន្ត្រីចូលរួមក្នុងគណៈកម្មការអន្តរក្រសួងតាក់តែងច្បាប់នេះ ។ ទន្ទឹមនោះដែរយើងនឹងអញ្ជើញខាងអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ន​អន្តរ​ជាតិ​មួយ​ចំនួន​ទៀតដែលទាក់ទិនបញ្ហានេះឲ្យចូលរួម ដោយឲ្យអង្គការយូណេស្កូធ្វើជាតំណាងក្រសួងក្នុងការអញ្ជើញ គណៈកម្មការនេះនៅពេលណាដែលយើងបានប្រមូលគ្រប់ហើយ យើងគិតថានៅចុងខែកញ្ញា ឬ​ដើម​ខែ​តុលា​ ក្រសួងនឹងអាចធ្វើកិច្ចប្រជុំដំបូងដើម្បីកំណត់អំពី ការស្រាវជ្រាវបឋម និងស្វែងយល់ពីគ្នាដើម្បីបោះជំហានចេញដើរលើបញ្ហាការរៀបចំ សេចក្តីព្រាងច្បាប់នេះ។

តាមរបាយការណ៍ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ការរៀបចំសេចក្តីព្រាងច្បាប់នេះនឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេលបី ឆ្នាំមុនពេលបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រនីតិកាលទី៦។

ប្រភពពីគេហទំព័រកម្ពុជាថ្មីចេញផ្សាយថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា