លោក​សម ​រង្ស៊ី ​ផ្ញើ​សារ​ចំៗ​ទៅ​អាជ្ញា​ធរ​កុំ​ឲ្យ​រារាំង​ដំណើរ​បេសកម្ម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​

2014-08-28 16:45:00 4791 Views

ក្នុងពីធីជួបជុំកាលពីយប់ថ្ងៃអង្គារទី២៦ សីហា នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ ក្រោយ​រដ្ឋសភា​សម្រេច​បោះ​ឆ្នោត​ផ្ដល់​តំណែង​ជូន​គណបក្សប្រឆាំងលោកសម រង្ស៊ី បាន​ថ្លែង​ ​ដោយផ្ញើ​សារចំៗទៅកាន់​អាជ្ញាធរ និង​កម្លាំងប្រដាប់អាវុធ​សាធារណៈ​ទូទាំងប្រទេស ឲ្យ​បន្ទ​បន់​ឥរិយាបទ និង​បញ្ឈប់​រាល់​សកម្មភាព​រា​រាំងដំណើរ​បេសកកម្មរសើបៗរបស់​គណបក្សប្រឆាំង។

ហើយចាប់ពី​ថ្ងៃ ដែល​បក្សប្រឆាំង​បានទទួល​តំណែង​នេះ​ទៅ លោក​នឹង​ដឹកនាំ​ក្រុម​អ្នកតំណាងរាស្ត្រ ចុះ​ត្រូតពិនិត្យ​កន្លែង​មាន​បញ្ហា​អយុត្តិធម៌ និង​មិន​ប្រក្រតី​មួយចំនួន ដោយមាន​ទាំង​ដំណើរ​បេសកកម្ម​របស់​ប្រធាន​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ផងដែរ។ «គ្មាន​នរណា​រារាំង​ទៀត​ទេ យើង​ចង់ទៅ​មើល​ដីធ្លី ព្រៃឈើ សម្បទាន​របស់​បរទេស​ឈ្លានពាន កន្លែង​ដែល​គេ​ធ្វើបាប​រាស្ត្រ ទៅ​មើល​ព្រំដែន យើង​នាំ​គណៈកម្មការ​យើង ស្ថាប័ន​សភា​ទៅ​មើល ហើយ​រដ្ឋអំណាច និង​អាជ្ញាធរ ត្រូវតែ​ស​ម្រូ​ល ដោយ​មិន​រារាំង​យើង​បានឡើយ»។ នេះ​ជា​សារ​នយោបាយ​របស់លោក សម រង្ស៊ី មុននឹង​លោក​អំពាវនាវ​ម្ចាស់ឆ្នោត​ចាំមើល​សកម្មភាព ដែល​បក្សប្រឆាំង​នឹងធ្វើ​នាពេលខាងមុខ​នោះ។

ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃទី២៨ សីហា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា