អ្នកនាំពាក្យគណបក្សជាប់ឆ្នោតទាំងពីរ បង្ហាញថា គ.ជ.ប ថ្មី អាច​នឹង​កើត​នៅ​ខែ​តុលា ពេល​រដ្ឋ​សភា​​ចូល​កង​វិញ​

2014-09-01 16:20:00 4830 Views

ក្រុម​ការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នា រៀងរាល់ថ្ងៃចន្ទ។ ជាកិច្ចប្រជុំ ដើម្បីនិយាយពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ច្បាប់រៀបចំបង្កើតគជបថ្មី និង​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត។ នេះបើតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានលើកឡើង។ ហើយមកដល់ពេលនេះ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ បានទៅដល់រដ្ឋធម្មនុញ្ញហើយ។ ដូច្នេះ​ការ​រៀប​ចំ​គជបថ្មី រួមទាំងវិសោធនកម្មច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ អាចបញ្ចប់សព្វគ្រប់នៅក្នុងខែតុលា ឬក៏ខែវិច្ឆិកា ឆ្នាំ២០១៤។
    
ជាមួយគ្នានោះ លោក ឈាង វុន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា បានលើកឡើងថា ការចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការរៀបចំច្បាប់បង្កើតគជបថ្មី និងវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានគណបក្សទាំងពីរ ធ្វើយ៉ាងប្រញាប់ហើយ។ ការងារនោះ នឹងអាចចប់រួចរាល់ ហើយរដ្ឋសភា ប្រជុំបោះឆ្នោតអនុម័ត នៅ​ពេល​រដ្ឋ​សភា​ចូល​កង​វិញ នាដើមខែតុលាខាងមុខ។

ការលើកឡើងខាងលើរបស់តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខាងលើនេះ បានធ្វើឡើងខណៈដែល គជប បានប្រកាសពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៤ ដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃទី១៦កញ្ញា ដោយការចុះឈ្មោះអ្នកសង្កេតការណ៍។ ចំណែកការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ ធ្វើឡើងចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា។ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោត ឆ្នាំ២០១៤ ដោយគជប នឹងធ្វើឡើង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

ដកស្រង់ពីគេហទំព័រCEN ចេញផ្សាយថ្ងៃទី៣០ សីហា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា