លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា គ្រោងនឹងអញ្ជើញលោករដ្ឋមន្ត្រីក្រសួងអប់រំ មកឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការរបស់លោកនៅពាក់កណ្តាលខែកញ្ញានេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃពុធទី០៣ កញ្ញា លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអះអាងថា ពេលនេះលោកកំពុងពិភាក្សាជាមួយសមាជិក ៨ រូបទៀតរបស់លោក ដើម្បីកំណត់ផែនការ និងកាលបរិច្ឆេទ ត្រៀមសួរលោករដ្ឋមន្ត្រី។ «គម្រោងហៅនេះ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយមួយទៀត នៅក្នុងខែកញ្ញានេះ ។
ចំណុចពីរសំខាន់ៗដើម្បីសួរលោក ហង់ ជួន ណារ៉ុន ទី១ គឺសួរអំពីប្រព័ន្ធអប់រំក្នុងស្រុកបច្ចុប្បន្ន និងទី២ សួរពីបញ្ហាកំណែទម្រង់ ជាពិសេសពាក់ពន្ធនិងការប្រឡងមធ្យមសិក្សានាពេលថ្មីៗនេះ»។ នេះជាការបញ្ជាក់របស់លោកប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាថ្មីថ្មោងរូបនេះ។
ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៤។