គណៈរដ្ឋមន្រ្តី​សម្រេច​លើ​​គម្រោង​វិនិ​យោគ​សាធារណៈ​រយៈពេល៣ឆ្នាំ​ ត្រូវ​ការ​ថវិកាជាង​ ៥.០០០លាន​ដុល្លារ ​

2014-09-09 10:44:00 4855 Views

កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ​កាល​ពី​ថ្ងៃ​សុក្រ ​ទី​៥​កញ្ញា ​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣​ ឆ្នាំ​ រំកិល​ ឆ្នាំ​២០១៥​ ដល់​ឆ្នាំ២០១៧។ ​គម្រោង​រយៈ​ពេល ​៣ ​ឆ្នាំ​នេះ ​ត្រូវ​ការ​ថវិកា​ ៥.២៤៣​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ ៥០០​ គម្រោង​ ដែល​ក្នុង​នោះ ​ធន​ធាន ៦០​ ភាគ​រយ​ ត្រូវ​បន្ត​ សម្រាប់​ការ​វិនិយោគ​ នៅ​តំបន់​ជនបទ។

ក្រសួង​ផែន​ការ​ បាន​សហការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ និង​គណៈកម្មា​ធិការ​នីតិ​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា ​ដើម្បី​រៀប​ចំ​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣​ ឆ្នាំ​ រំកិល ​ឆ្នាំ២០១៥​ ដល់​ឆ្នាំ២០១៧។​

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​ រដ្ឋមន្ត្រី ​បង្ហាញ​ថា ​គោល​បំណង​សំខាន់​នៃ​កម្មវិធី​វិនិយោគ​សាធារណៈ ​៣ ​ឆ្នាំ ​រំកិល ​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ២០១៧​ គឺ​ធ្វើ​ការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់​ក្រសួង​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​ជា​គោល​នយោបាយ​ មាន​ចែង​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​ចតុកោណ​ ដំណាក់​កាល​ទី៣​ និង​ផែន​ទី​ចង្អុល​ផ្លូវ​ សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​ ដែល​មាន​ចែង​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (ផ.យ.អ.ជ)​ ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ២០១៨។ ​ផែន​ការ​យុទ្ធសាស្ត្រ​នោះ ​ត្រូវ​បាន​អនុម័ត​ ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មិថុនា ​ឆ្នាំ​២០១៤។

ដើ​ម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ (ផសស)​ ៦​ ដល់​ ៧% ​និង​អាទិភាព​នានា ​ដែល​គាំ​ទ្រ​ប្រជាជន​ក្រីក្រ ​និង​ជនបទ​ ដូចជា​ ការ​អភិវឌ្ឍ​កសិកម្ម ​និង​ជនបទ​ តាមរយៈ​ការ​លើក​កម្ពស់​ផលិតភាព​ និង​ពិពិធកម្ម​កសិកម្ម​ ដូច​ដែល​បាន​កំណត់​រួច​មក​ហើយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ ​ និង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤ ដល់​ឆ្នាំ២០១៨។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា