សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​ចំហរព័ត៌​មាន​ស្តី​ពី​ថវិការ​ជាតិ​ឲ្យ​បាន​ទូលំទូលាយ​

2014-09-11 15:30:00 4811 Views

អង្គការក្រៅរដ្ឋាភិបាលទទូចស្នើឲ្យមានការបើកទូលាយនូវព័ត៌មានស្តី ពីច្បាប់ថវិកាជាតិប្រចាំឆ្នាំ ដែលកំពុងតែត្រូវបានរឹតត្បិត ដើម្បីធានាថា រាល់ការចំណាយលើវិស័យនីមួយៗនឹងមានតម្លាភាព ហើយអនុវត្តចំគោលដៅក្នុងការអភិវឌ្ឍសង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក តឹក វណ្ណារ៉ា ប្រធានអង្គការ NGO Forum បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីតម្លាភាពនៃថវិកាជាតិ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញថា នៅថ្នាក់ជាតិ គោលនយោបាយបានដាក់វិស័យមួយចំនួនជាអាទិភាព មានកសិកម្ម អប់រំ សុខា​ភិបាល ប៉ុន្តែនៅពេលអនុម័តច្បាប់ថវិកាជាតិប្រចាំឆ្នាំនីមួយៗ វិស័យទាំងនេះ មិនមែនជាអាទិភាពទេ។

កាលពី ឆ្នាំ២០១១ រដ្ឋាភិបាលនិងរដ្ឋសភាធ្លាប់បានផ្តល់សេចក្តីព្រាងច្បាប់ថវិកាជាតិ ឲ្យសង្គមស៊ីវិលដើម្បីផ្តល់អនុសាសន៍ និងត្រួតពិនិត្យ។ ប៉ុន្តែក្រោយមក មានការរឹតត្បិតមិនឲ្យសង្គមស៊ីវិលចូលរួមធ្វើសេចក្តីព្រាង និងផ្តល់អនុសាសន៍នោះឡើយ។
ច្បាប់​​ថវិកាជាតិសម្រាប់ ឆ្នាំ២០១៤ ដែលមានទឹកប្រាក់ចំនួន ៣,៤ ពាន់លានដុល្លារត្រូវបានរដ្ឋសភាអនុម័ត កាលពី ខែវិច្ឆិកា ឆ្នាំមុនដែលចំនួនថវិកាមានការកើនឡើង ៤០០ លានដុល្លារបើធៀបទៅនឹង ឆ្នាំ២០១៣។ កំណើនថវិកាជាតិឆ្នាំនេះ គឺឃើញ​កើន​លើ  វិ​ស័យ​អប់រំ វិស័យសន្តិសុខ និងការពារជាតិ។

មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាពីគណបក្សប្រជាជន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក សុន ឆ័យ អនុប្រធានគណៈ​កម្មការ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកគាំទ្រការចូលរួមពីសង្គមស៊ីវិលដើម្បីផ្តល់ការពិគ្រោះយោបល់លើ ថវិកាជាតិ ហើយថា ចាប់ពីពេលនេះទៅ គណបក្សសង្គ្រោះជាតិ នឹងចែករំលែកព័ត៌មានជូនសង្គមស៊ីវិល។

ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា