​អគ្គ​លេខាធិការ​គណបក្សជាតិនិយម ត្រូវបានតែង​តាំង​ជា​នាយក​​ខុទ្ទ​កាល័យ​​ ​លោកកឹម សុខា ​អនុ​ប្រធានទី១​រដ្ឋសភា​

2014-09-15 11:12:00 4921 Views

លោកមុត ចន្ថា ជាអតីតនាយកខុទ្ទកាល័យ និងជាអ្នក នាំពាក្យរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅពេលនេះ ត្រូវបានតែង តាំងជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា។

សេចក្ដីប្រកាសរបស់ខុទ្ទកាល័យ អនុប្រធានទី១រដ្ឋសភាចេញផ្សាយនៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ បាន បង្ហាញពីសមាសភាពខុទ្ទកាល័យរបស់ លោកកឹម សុខា អនុប្រធានទី១រដ្ឋសភា ដែលរួមមានៈ លោកមុត ចន្ថា ជានាយក ខុទ្ទកាល័យ លោកគ្រី សុង ជានាយក រងខុទ្ទកាល័យ និងលោកស្រី ប៉ុក ម៉ារីណា ជានាយករងខុទ្ទកាល័យ។

ជាការកត់សម្គាល់ លោកមុត ចន្ថា ជាអតីតនាយកខុទ្ទកាល័យរបស់ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងពេលព្រះអង្គជាប្រធានគណបក្ស នរោត្ដម រណឫទ្ធិ ។ ក្រោយមក លោក មុត ចន្ថា បានធ្វើជាអគ្គលេខាធិការ គណបក្សជាតិនិយម ( អតីតគណបក្ស នរោត្ដមរណឫទ្ធិ ) ហើយបានចងសម្ព័ន្ធ មេត្រីជាមួយនឹងគណបក្សសង្គ្រោះជាតិ នៅក្រោយការបោះឆ្នោតជាតិ កាលខែ កក្កដា ឆ្នាំ២០១៣។ (ប្រភពពី​គេហទំព័ររស្មីកម្ពុជា)​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា