រដ្ឋមន្រ្តី​ក្រសួងអប់រំ នឹង​ចូលឆ្លើយបំភ្លឺ​នៅចំពោះមុខតំណាងរាស្ដ្រ ថ្ងៃ​ស្អែក​

2014-09-16 10:34:00 4810 Views

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា នឹងចូលបំភ្លឺនៅចំពោះមុខតំណាងរាស្ដ្រ នៅគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ របស់រដ្ឋសភា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ។ ជាការឆ្លើយបំភ្លឺ នឹង​សមាជិករដ្ឋសភានៃគណៈកម្មការ ជំនាញ ជុំវិញកំណែទម្រង់វិស័យអប់រំ ពិសេសការប្រឡងបាក់ឌុបថ្មីៗនេះ ។

លោកយ៉ែម បុញ្ញឫទ្ធិ តំណាង រាស្ដ្រគណបក្សសង្គ្រោះជាតិ និងជា ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ របស់រដ្ឋសភា បានឱ្យដឹងថា  កាលពីពេលថ្មីៗនេះ លោកបានសរសេរ លិខិត​មួយ​ច្បាប់​តាម​រយៈ​សម្ដេច​​ប្រធាន រដ្ឋសភា ដើម្បីកោះអញ្ជើញរដ្ឋមន្ដ្រី ក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន មកបំភ្លឺនៅគណៈកម្មការជំនាញរបស់រដ្ឋសភា ដែលមានតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧កញ្ញា ជុំវិញកំណែ ទម្រង់វិស័យអប់រំ និងការរឹតបន្ដឹង ពេលប្រឡងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ។ លោករដ្ឋមន្ដ្រីបានឆ្លើយតប យល់ព្រមតាមសំណើនេះ។

លោកយ៉ែម បុញ្ញឫទ្ធិ បាន បញ្ជាក់ថាកំណែទម្រង់វិស័យអប់រំ បើធ្វើតែនៅថ្នាក់លើនឹងពិបាក ។ ដូច្នេះ លោកនឹងពិនិត្យលម្អិតជាមួយរដ្ឋមន្ដ្រី ក្រសួងអប់រំ នៅថ្ងៃ១៧កញ្ញា សបា្ដហ៍ ក្រោយ អំពីកំណែទម្រង់អប់រំ ។

លោកបានលើកឡើងនូវការ យល់ឃើញ៥ចំណុច អំពីកំណែទម្រង់វិស័យអប់រំ ដែលរួមមានៈ គុណភាពគ្រូ បង្រៀន, គុណភាពកម្មវិធីសិក្សា, គុណភាពសិស្សផ្ទាល់ខ្លួន, គុណភាព មធ្យោបាយសិក្សា និងគុណភាពសង្គម ។ ក្នុង​នោះ​ក៏​ត្រូវ​មាន​ការ​គិត​គូរ​ពី​ប្រាក់​ខែ គ្រូបង្រៀនឱ្យបានសមរម្យផងដែរ ទើប មានគុណភាពក្នុងវិស័យអប់រំ ។


ដកស្រង់ពីគេហទំព័ររស្មីកម្ពុជាចេញផ្សាយថ្ងៃ១៥ កញ្ញា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា