ក្រសួង​ព័ត៌​មាន៖ ប្រព័ន្ធ​ផ្សាយ​ថ្មី​ នឹង​អាច​តាម​ដាន​មើល​ការ​ផ្សាយ​កម្មវិធី​ នៅ​តាម​ស្ថានីយ​ទូរ​ទស្សន៍​ទាំង​អស់នៅ​កម្ពុជា​​

2014-09-18 10:21:00 4839 Views

ថ្លែង​ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី១ ស្តីពីការងារឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ជាតិកម្ពុជាឆ្នាំ២០១៤ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា នៅចុងឆ្នាំ២០១៤នេះ ក្រសួងសហការជាមួយក្រុមហ៊ុនស៊ុបព្រីមណែត នឹង​​បើកឲ្យប្រើប្រាស់លើប្រព័ន្ធផ្សាយថ្មី សម្រាប់បើកមើលតាមដានកម្មវិធីផ្សាយរបស់ទូរទស្សន៍ទាំងអស់ ខណៈពេលដែលការខកខានមើលកម្មវិធីណាមួយនោះ។

ប្រព័ន្ធផ្សាយថ្មីនេះអាចមើលការផ្សាយឡើងវិញបាននៅតាម ស្ថានីយទូរទស្សន៍នីមួយៗឬកម្មវិធីអ្វីមួយដោយរក្សាទុកនូវទិន្នន័យ ក្រោយពីការផ្សាយក្នុងរយៈពេល១សប្ដាហ៍ ដោយគ្រាន់តែចុច មើលថ្ងៃខែដែលបានផ្សាយរួច និង អាចរក្សាទុកការផ្សាយបាន រហូត​ដល់១សប្ដាហ៍។

លោក​បញ្ជាក់ថា ក្រសួងព័ត៌មាននឹងធ្វើការជូនដំណឹងដល់ស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវរៀបចំឯកសារ និង ទីតាំងនៅតាមស្ថានីយនីមួយៗដាក់មកក្រសួងឲ្យបានច្បាស់លាស់ ដើម្បីឲ្យក្រសួងងាយស្រួលក្នុងការ ពិនិត្យតាមដាននិង គ្រប់​គ្រង​លើ​ប្រព័ន្ធ​ផ្សាយ​ថ្មី​​នេះជាមួយក្រុមហ៊ុនស៊ុបព្រីមណែត ដែលគ្រប់ការផ្សាយ របស់ទូរទស្សន៍ទាំងអស់ និង អាចមើលព័ត៌មាន ការកម្សាន្ដ និង កម្មវិធីផ្សេងៗទៀត ដែលអាចមើលការ ផ្សាយឡើងវិញបានកន្លងហួសក្នុងរយៈពេល ១សប្ដាហ៍នៅគ្រប់ស្ថានីយទូរទស្សន៍។

លោកបន្ត​​លើកឡើងថា នៅឆ្នាំ២០១៥ខាងមុខនេះ ក្រសួងមានគម្រោងជាច្រើនសម្រាប់បណ្ដុះបណ្ដាល ធនធានមនុស្ស និង រៀបចំការផ្លាស់ប្ដូរប្រព័ន្ធឌីជីថល ក្នុងការបំបែកទូរទស្សន៍ជាតិកម្ពុជាជា៣ឬ៤ប៉ុស្ដិ៍បន្ថែម ទៀត ដើម្បីបង្កើនការផ្សព្វផ្សាយ និង បញ្ចូល​នូវ​កម្មវិធីកម្សាន្ដ ការអប់រំ និង កម្មវិធីជាច្រើនទៀតសម្រាប់ឆ្លើយ តបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស និង ក្រៅប្រទេស។

បច្ចុប្បន្ននេះស្ថានីយទូរទស្សន៍សរុបមានចំនួន១៨ ដែល នៅឆ្នាំ២០១៥ខាងមុខ ក្រសួងព័ត៌មាន គ្រោងនឹងផ្លាស់ប្ដូរប្រព័ន្ធផ្សាយពីអាណូឡូកឲ្យទៅជាប្រព័ន្ធឌីជីថល ស្របទៅនឹងបណ្ដាប្រទេសជាសមាជិក អាស៊ាន សម្រាប់​ការ​ត្រៀម​ខ្លួន​ធ្វើ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន។

ប្រភពពី៖ http://abcnonstop.net


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា