ថ្នាក់​ដឹក​​នាំ​​គណ​បក្ស​​ជាប់​ឆ្នោត​​ទាំង​​ពីរ​ឆ្លៀត​​ជួ​បគ្នា ​ក្នុង​​ចន្លោះ​ពេល​កិច្ច​ប្រជុំសភាពេញអង្គ ថ្ងៃ០១ តុលា​

2014-10-02 09:22:00 4862 Views

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី បានឆ្លៀតជួបពិភាក្សាទល់មុខក្នុងចន្លោះកិច្ចប្រជុំសភាពេញអង្គ នាថ្ងៃបើកបវេសនកាលថ្ងៃទី១តុលានេះ។ ពោលគឺអ្នកនយោបាយទាំងពីរ បានចេញជួបគ្នានៅម៉ោង ៩ព្រឹក ហើយ​ការ​ជួប​ទល់​មុខ​នេះ​បន្ត​ដល់​ម៉ោង​ប្រមាណជា១០ព្រឹក។ លោកសម រង្ស៊ីបានប្រាប់អ្នកសារព័ត៌មានដែលនៅស្ទាក់សួរក្រោយកិច្ចជំនួប នោះថា លោកបានលើកឡើងពីស្ថានការណ៍នយោបាយទូទៅធ្វើយ៉ាងណាឱ្យស្ថាប័នរដ្ឋ សភាដំណើរការទៅដោយរលូន។

ចំណែកឯ ការចាប់ខ្លួនយុវជនម្នាក់ទៀតរបស់គណបក្សសង្គ្រោះជាតិកាលពីពេលថ្មី នោះ ក៏បានពិភាក្សាគ្នាដែរ។ ក្រៅពីនោះ ប្រធានបទក្តីបារម្ភព្រួយរបស់ពលរដ្ឋរឿងបញ្ជូនជនភៀសខ្លួនពី អូស្ត្រាលីក៏ត្រូវបានលើកឡើងផងដែរ។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដោយឡែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មាននោះទេ។

ការជួបប្រជុំគ្នារវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ គឺ ខណៈដែលសកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងបាតុកម្មនានាដែលមានសមាជិកគណបក្សសង្គ្រោះជាតិបាន ចូលរួម។ លោក​សម រង្ស៊ីធ្លាប់បានបញ្ជាក់កន្លងទៅថា ល្គឹកណានៅតែមានការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិទៀត នោះ ជម្លោះនយោបាយនៅកម្ពុជានៅមិនទាន់បានបិទបញ្ចប់នោះទេ។
 
ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ ជាខេមរភាសារចេញផ្សាយថ្ងៃទី០២ តុលា ព្រឹកនះ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា