មិន ឃិន ថា ណាហ្គា​ត្រូវ​រើ​ចេញ​ពី​ដី​ពុទ្ធ​សាសន​បណ្ឌិត្យ

2014-10-10 10:16:00 5691 Views

ដោយ​ព្យាយាម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​កំពុង​អនុញ្ញាត​ឲ្យ NagaCorp ពង្រីក​ដី​របស់​ខ្លួន​ដល់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ រដ្ឋ​មន្រ្តី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន កាល​ពី​ម្សិល​មិញ បាន​អះអាង​ថា អ្វី​ក៏​ដោយ​ដែល​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុម​ហ៊ុន​កាស៊ីណូ​នេះ​នៅ​លើ​ដី​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ នឹង​ត្រូវ​រើ​ចេញ​ចាប់​ពី​ពេល​នេះ។

បន្ទាប់​ពី​ការ​សួរ​សំណួរ​រយៈ​ពេល​ជិត ៣ ម៉ោង​ដោយ​គណៈកម្មការ​សាសនា​របស់​រដ្ឋសភា លោក មិន ឃិន បាន​អះអាង​ថា ការ​សាង​សង់​ត្រូវ​បាន​ផ្អាក​ហើយ។

លោក​បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​ការ​សួរ​សំណួរ​បិទ​ទ្វារ​ថា៖ «សម្រាប់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ មិន​កំពុង​ជួល​ដី​ឬ​លក់​វា ឬ​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ណា​មួយ​ទេ ហើយ​ចំពោះ​ការ​រើ​សំណង់​នោះ យើង​កំពុង​រៀបចំ​និតីវិធី​រើ​វា​នា​ពេល​ឆាប់ៗ​នេះ។ លោក ឃិន ថ្លែង​បន្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា យើង​កំពុង​បញ្ឈប់​សំណង់​នេះ»។

បន្ទាប់​ពី​ផ្នែក​នៃ​របង​និង​ខ្លោង​ទ្វារ​នៃ​វិទ្យាស្ថាន​នេះ​ត្រូវ​បាន​វាយ​កម្ទេច កាល​ពី​ដើម​ឆ្នាំ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា រដ្ឋាភិបាល​បាន​ថ្លែង​កាល​ពី ខែ​ឧសភា ថា ខ្លួន​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន Naga Corp សាង​សង់​អនុ​ស្ថានីយ​អគ្គិសនី​នៅ​លើ​ដី​របស់​វិទ្យាស្ថាន​នេះ​ដើម្បី​ផ្គត់​ផ្គង់​អគ្គិសនី​ទៅ​សណ្ឋាគារ​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន​នេះ នៅ​ផ្លូវ​ម្ខាង​ទៀត​ប៉ុណ្ណោះ។

ប៉ុន្តែ​កាល​ពី​ខែ​មុន ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​នេះ​បាន​ប្រាប់​អ្នក​វិនិយោគ​អំពី​ផែនការ​សាង​សង់​សណ្ឋាគារ​មួយ​ទៀត​នៅ​លើ​ដី​វិទ្យាស្ថាន។

បើ​តាម​លោក យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​គណៈកម្មការ​ធម្មការ និង​សាសនា​នៃ​រដ្ឋសភា​ឲ្យ​ដឹង​ថា អនុ​ស្ថានីយ​នេះ​ឥឡូវ​នេះ នឹង​ត្រូវ​ប្តូរ​ទីតាំង​ផង​ដែរ។

លោក​បន្ត​ថា៖ «យើង​នឹង​ទៅ​មើល​ដោយ​ផ្ទាល់​ភ្នែក​និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ក្រសួង​ធម្មការ និង​សាសនា​ទទួល​បាន​ថវិកា​គ្រប់​គ្រាន់...ដើម្បី​ជួយ​ឲ្យ​វិទ្យាស្ថាន​នេះ​រីក​ចម្រើន»។

បើ​តាម​ការ​ថត​សំឡេង​នៃ​ការ​សួរ​សំណួរ​កាល​ម្សិល​មិញ លោក មិន ឃិន បាន​ប្រាប់​ទៅ​តំណាង​រាស្រ្ត​ថា Naga Corp មិន​បាន​ផ្តល់​ប្រាក់​ណា​មួយ ដើម្បី​ប្រើ​ប្រាស់​ដី​របស់​វិទ្យាស្ថាន​ទេ ខណៈ​កំពុង​សាង​សង់​នៅ​ក្រោម​ដី​នេះ។

លោក​ថា៖ «មិន​មាន​ការ​ជួល​ទេ។ Naga ខ្ចី​ដី​របស់​យើង។ គ្រាន់​តែ​មាន​កិច្ច​ព្រម​ព្រៀង​ខ្ចី​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ពួក​គេ​ទុក​សម្ភារ​សំណង់​ម៉ូតូ និង​រថយន្ត​នៅ​លើ​ដី​វិទ្យាស្ថាន»។

ការ​ឆ្លើយ​តប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​លោក បុញ្ញឫទ្ធិ ដោយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នេះ មិន​ផ្តល់​ប្រាក់​សូម្បី​តែ​មួយ​សេន៕

ប្រភពអត្ថបទដើម ខ្មែរប៉ុស្តិ៍


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា