សមា​ជិក​រដ្ឋ​សភា​៦រូប នឹង​ចូល​រួម​ក្នុង​មហា​សន្និបាត​សហ​ភាព​អន្តរសភា ​IPU ​ចំនួន​១០​ថ្ងៃ​នៅប្រទេស​ស្វីស​

2014-10-13 12:12:00 4797 Views

ប្រតិភូសមាជិករដ្ឋសភា៦រូបដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស នឹងចូលរួមក្នុងមហាសន្និបាតសហភាពអន្តរសភា IPU នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៧ តុលានេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា សភាកម្ពុជាគ្រោងដាក់បញ្ចូលបេក្ខភាព លោកស្រី ជូឡុង សូមួរ៉ា ដែលជាអនុប្រធានគណៈកម្មការកិច្ចការបរទេស ឲ្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទី២នៃអង្គការ IPU និង បញ្ចូលបេក្ខ ភាពលោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មការកិច្ចការបរទេសកម្ពុជា ឲ្យឈរឈ្មោះជាសមាជិកនៃវេទិកាសមាជិកសភាវ័យក្មេងនៃអង្គការ IPU។

ប្រតិភូរដ្ឋសភាកម្ពុជាដែលត្រូវចេញដំណើរទៅទីក្រុងហ្សឺណែវនោះ រួមមានលោក ឈាង វុន លោកស្រី ជូឡុង សូមួរ៉ា លោក ហ៊ុន ម៉ានី លោក គី វណ្ណដារ៉ា លោកស្រី បាន ស្រីមុំ និងលោកស្រី ឡោក ខេង។

នៅក្នុងរយៈពេល១០ថ្ងៃនៃកិច្ចប្រជុំនោះ ប្រតិភូរដ្ឋសភាកម្ពុជានឹងចូលរួមពិភាក្សារបៀបវារៈចំនួន១២ ដែលមានដូចជា កិច្ចប្រជុំ អាស៊ានបូកបី កិច្ចប្រជុំអាស៊ី ប៉ាស៊ីហ្វិក កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ វេទិកា​សមា​ជិក​សភា​វ័យក្មេងជាដើម។

រដ្ឋសភាកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិជាផ្លូវការក្នុងអង្គការ សហភាពអន្តរសភា នៅក្នុងខែមេសាឆ្នាំ១៩៩៧ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ប្រភពអត្ថបទពីសារព័ត៌មានថ្មីៗចេញផ្សាយថ្ងៃ០៦ តុលា។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា