អង្គ​ការ​សង្គមស៊ីវិលធំៗ​ចំនួន៥ ​លើក​ទឹកចិត្តឲ្យ​រាជ​រដ្ឋា​ភិបាលកម្ពុជា​ ​ចូល​រួមជា​សមាជិក ​ភាព​ជា​ដៃគូរ​ដ្ឋាភិបាល​បើក​ទូលាយ​ អូជីភី​

2014-10-18 10:14:00 4826 Views

ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើកិច្ចការតម្លាភាពគណនេយ្យភាព និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសម៉ិកស៊ីកូ ជិត ១០០នាក់ បានមកជួបពិភាក្សាគ្នានៅសណ្ឋាគារសាន់វ៉េ (Sunway) ក្នុង​រាជ​ធានីភ្នំពេញ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ តុលា ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អស្ដីពីភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (Open Government Partnership) ឬហៅកាត់ជាភាសាអង់គ្លេសថា អូជីភី (OGP) ដើម្បី​ផ្សព្វ​ផ្សាយ​ពីគុណតម្លៃ យន្តការ គោលបំណង និងសហគមន៍របស់ អូជីភី ជូនដល់រដ្ឋាភិបាលកម្ពុជា។

អង្គការសង្គមស៊ីវិលធំៗចំនួន៥ លើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជា ឲ្យចូលរួមជាសមាជិក ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ អូជីភី។

ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយអូជីភី (OGP) ជាកម្មវិធីមួយដែលជួយលើកកម្ពស់ឲ្យមានការជឿទុកចិត្តគ្នារវាង ដៃគូអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាល រដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិល និងអង្គការសង្គមស៊ីវិលជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ហើយអូជីភី នេះ ក៏ធានាឲ្យមានតម្លាភាព គណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អ បំបាត់អំពើពុករលួយ។ សព្វថ្ងៃនេះ មានប្រទេសចំនួន៦៣ នៅលើពិភពលោកជាសមាជិកសមាគមរបស់អូជីភី។

ក្រុមអង្គការសង្គមស៊ីវិល រួមមាន គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) សមាគមយុវជនខ្មែរ (KYA) អង្គការសីលការ និងអង្គការតម្លាភាពអន្តរជាតិ (TI) ចង់ឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាចូលជាសមាជិកនេះ ដោយសង្ឃឹមថា កម្ពុជា អាចមានតម្លាភាព គណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អ គ្មានអំពើពុករលួយ។

នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន គិតថា ប្រសិនបើកម្ពុជា ចូលរួមជាសមាជិកអូជីភី នេះ គឺកម្ពុជា អាចមានអត្ថប្រយោជន៍ជាច្រើន « ទី១ គឺបង្កើនទំនុកទុកចិត្តយ៉ាងខ្លាំងក្លាក្នុងសំណាក់រាជរដ្ឋាភិបាល ខ្លួនឯងផ្ទាល់ និងប្រជាជនដែលជាម្ចាស់ឆ្នោតនៅក្នុងការសម្រេចជោគវាសនាក្នុង ប្រទេស។ ទី២ លើកកម្ពស់កិត្តិយសកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសជាតិ ព្រោះកាលណាយើងក្លាយជាសមាជិកអូជីភី បានន័យថា ជារដ្ឋាភិបាលមួយមានការទទួលខុសត្រូវ ជារដ្ឋាភិបាលមានតម្លាភាព ជារដ្ឋាភិបាលមានការផ្ដួចផ្ដើម។ ទី៣ លើកកម្ពស់នូវភាពសមភាព បានន័យថា ពលរដ្ឋកម្ពុជា ត្រូវបានគោរពស្រឡាញ់ស្មើៗគ្នា និងផ្តល់ឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍ ឬបានផលពីការអភិវឌ្ឍ។ ទី៤ គឺកំណើនសេដ្ឋកិច្ច គឺជាឱកាសសំខាន់បំផុតបើកចំហយ៉ាងសំខាន់ និងផ្តល់អាទិភាពដល់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និងចុងក្រោយ គឺធានានូវនិរន្តរភាពក្នុងការអភិវឌ្ឍ»។

ប្រភពអត្ថបទពីសារព័ត៌មានវិទ្យុអាស៊ីសេរីជាខេមរភាសារ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា