លេខា​ផ្ទាល់​របស់​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម ​រណ​ឫទ្ធិ ​លា​លែង​ពី​គណបក្ស​នយោបាយ​

2014-10-20 10:24:00 4825 Views

លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ដែលជាលេខាផ្ទាល់របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១យូរអង្វែងមកហើយបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានលាលែងពីគណបក្សនយោបាយដែលទើបបង្កើតថ្មីរបស់ព្រះអង្គម្ចាស់ ហើយ​កំពុង​ពិចារណាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

លោក អានន្ទដាយ៉ាត ជាអ្នកនាំពាក្យរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ និងជាទីប្រឹក្សាដ៏ជិតស្និទ្ធរយៈពេលមួយទសវត្សរ៍កន្លងមកបាន បម្រើការជាប្រធានខុទ្ទកាល័យរបស់ព្រះអង្គរហូតដល់ចប់អាណត្តិ បោះឆ្នោតលើកទី២កាលពីឆ្នាំ២០០២។

លោក អានន្ទដាយ៉ាត បានមានប្រសាសន៍ថា លោកមានវិវាទជាមួយព្រះអង្គម្ចាស់ រណឫទ្ធិ បន្ទាប់ពីព្រះអង្គម្ចាស់បានផ្ញើលិខិតមួយច្បាប់ជូនលោកកាលពីខែ មុន ដោយរិះគន់លោកថា បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីព្រះអង្គក្នុងចំណោមសមាជិក គណ​បក្ស​ថ្មីរបស់ព្រះអង្គគឺគណបក្សសង្គម រាស្ត្រ រាជាធិបតេយ្យ នៅតាមបណ្ដាខេត្តមួយចំនួន។

លោក អានន្ទដាយ៉ាត បានមានប្រសាសន៍ថា ជាលទ្ធផលលោកបានចាកចេញពីតួនាទីរបស់ខ្លួនជាប្រធានខុទ្ទកាល័យ របស់ព្រះអង្គម្ចាស់ និងជាសមាជិកគណបក្សថ្មីរបស់ព្រះអង្គ ដែលបានបង្កើតឡើងដោយមានជំនួយរបស់លោកកាលពីខែមីនា។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានលាលែង។ ខ្ញុំបានបោះបង់ចោលតួនាទីរបស់ខ្ញុំ”។

លោក អានន្ទដាយ៉ាត បានបញ្ជាក់កាលពីម្សិលមិញថា លោកបានពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបានលើកឡើងថា លោកមិនទាន់សម្រេចចិត្តចុងក្រោយថា តើត្រូវចូលរួមជាមួយគណបក្សនេះឬអត់ឡើយ។

ប្រភពពីគេហទំព័រឌឹខេមបូឌាដេលីចេញផ្សាយថ្ងៃទី២០ តុលា។

លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត (Photo by: PPPost)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា