ហេតុផល​ដែល​ក្រុម​ការងារ​កែ​ទម្រង់​ការងារ​បោះឆ្នោត​មិន​ទាន់ត្រូវរ៉ូវគ្នា​

2014-10-21 09:32:00 4757 Views

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាគ្នានៅឯវិមានរដ្ឋសភារសៀលថ្ងៃ ចន្ទម្សិលម៉ិញនេះ ប្រធានក្រុមការងាររបស់គណបក្សប្រជាជន លោក ប៊ិន ឈិន មានប្រសាសន៍ថា ចំណុច​ដែល​ក្រុម​ការងារ​របស់​គណ​បក្ស​ទាំង​ពីរ​ពុំទាន់​មាន​ការព្រម​ព្រៀង​មាន​ប្រហែល​១០​ភាគ​រយ​ទេ ក្នុងនោះគឺ ការប្រើប្រាស់ពាក្យពេចន៍ និងចំណុចលម្អិតមួយចំនួនប៉ុណ្ណោះ ដូចជាលក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប ដែលគណបក្សប្រជាជនកម្ពុជាកំណត់ថាត្រូវមានអាយុចាប់ពី៣០ ឆ្នាំឡើងទៅ និងត្រូវ​មាន​សញ្ញា​បត្រ​មួយចំនួនពាក់ព័ន្ធនឹងការងារបោះឆ្នោត ចំណែកឯគណបក្សសង្គ្រោះជាតិទាមទារត្រឹមអាយុ២៥ជាដើម។

លោក ប៊ិន ឈិន បង្ហើបឲ្យដឹងថា ច្បាប់បោះឆ្នោតថ្មីដែលគណបក្សទាំងពីរកំពុងព្រាងគឺមាន៧ជំពូក និង៦៦មាត្រា ដែលមានកំណត់អាណត្តិប្រធាន គ.ជ.ប រយៈពេល៥ឆ្នាំផងដែរ។ លោកឲ្យដឹងទៀតថា ក្រោមច្បាប់ថ្មីនេះ បន្ទាប់ពីការបោះឆ្នោត​៦ខែ​ត្រូវ​មាន​ការ​បង្កើត គ.ជ.ប ថ្មីឡើយ។

ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាន៍ថា ក្រុមការងាររបស់គណបក្សទាំងពីរនឹងបន្តជជែកគ្នាបន្តទៀតដើម្បី បញ្ចប់ឲ្យបានឆាប់ៗ។ ទោះយ៉ាងណា លោកថាការសម្រេចនា​នា​គឺ​ត្រូវ​ឆ្លង​ថ្នាក់​លើ​របស់​គណ​បក្ស​ទាំង​ពីរ​ជា​មុនសិន ។

ក្រុមការងារគណបក្សទាំងពីរនឹងជួបពិភាក្សាគ្នាបន្តទៀតនៅសប្ដាហ៍ ក្រោយ ។

ប្រភពីគេហទំព័រវីអូឌីចេញផ្សាយថ្ងៃទី២០ តុលា។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា