ក្រុម​ការ​ងារ​បក្ស​ធំៗ​ទាំង​ពីរ​ព្រម​ព្រៀង​ ពី​នីតិ​វិធី​ដក​មន្ត្រី​ដឹក​នាំ ​គ.ជ.ប

2014-11-11 15:33:00 4814 Views

ក្រោយពីកិច្ចប្រជុំកាលពីម្សិលមិញនៅរដ្ឋសភាក្រុមការងាររបស់គណបក្សប្រជាជនដែលដឹកនាំ

ដោយ​​លោក​ ប៊ិន ឈិន និង គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹក​​នាំដោយលោក គួយ ប៊ុនរឿន បាន​ប្រាប់​អ្នក​កាសែត​ថា​ថ្នាក់ដឹកនាំនិង សមាជិករបស់ គជប​​ដែលត្រូវ​បានបង្កើតឡើង​ដោយសភា​ក៏ត្រូវ​តែ​អាច​​​ដកចេញបានដោយសភាដែរ ប្រសិនបើពួកគេប្រព្រឹត្ត ឬ ធ្វើអ្វីខុសច្បាប់។

លោកប៊ិន ឈិន ថ្លែងបន្តថា “ ថ្ងៃនេះយើងបានដោះស្រាយបញ្ហាជាច្រើន អំពីការដកសមាជិក គជប ។ បញ្ហា​ដកយើ​ងទុក​ឲ្យសភា​ធ្វើហើយ​នីតិ​វិធី​ដទៃ​ទៀតយើងបានសម្របសម្រួលគ្នារួចហើយ។ ការដក ប្រធាន​អនុប្រធាន គ.ជ.ប ដែលមិនធ្វើទៅតាមច្បាប់គឺថា សភាអាចបណ្តេញចេញ​ពី​ព្រោះ​គាត់​ត្រូវតែទទួលខុសត្រូវនៅចំពោះមុខ សភាព្រោះគាត់ត្រូវបានតែងតាំងដោយសភា”។លោកបន្តថា​សមាជិក គ.ជ.ប នឹង​ត្រូវដកចេញ​ពី​​តំ​ណែង​​​ដោយសភាដោយសំឡេងដាច់ខាត ឬ ៥០ បូក ១ នៃសភា។

លោក គួយ ប៊ុនរឿន បានបញ្ជាក់ដែរថា ការពិភាក្សាអំពីច្បាប់ស្តីពី គ.ជ.ប ក៏ជិតបញ្ចប់ទាំងស្រុងដែរ ការពិភាក្សានឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយ ឯ​ចំណុចដែលនៅសល់ទុកឲ្យថ្នាក់ដឹកនាំកំពូលសម្រេច។

លោកបានបន្តទៀតថា៖ «យើងព្រមព្រៀងគ្នាលើចំណុចជាច្រើន ដែលមិនទាន់ឯកភាពគ្នា។ យើងត្រូវតែពិភាក្សាច្រើនជាងនេះ ពាក់ព័ន្​ធនឹងវិធី​ធ្វើ​ការងារ​ ​និងការធ្វើសេចក្តីសម្រេចរបស់ គ.ជ.ប រូបមន្ត​អ្វី​ដែល​យើង​​​យកដើម្បីបញ្ចៀសភាពជាប់គាំងនៃដំណើរការ»។

ប្រភពពី៖  www.postkhmer.com




ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា