លោក យ៉ែម បុញ្ញឬទ្ធិ នឹងហៅរដ្ឋមន្រ្តីពីររូបមកសួរ

2014-11-12 11:31:00 4827 Views

គណៈ​កម្មការ ទី៧ នៃ​រដ្ឋសភា នឹង​កោះ​ហៅ​រដ្ឋ​មន្រ្តី​ក្រសួង​ទេស​ចរណ៍ និង​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា ជុំវិញ​ការ​គ្រប់គ្រង​លើ​វិស័យ​ទាំង​ពីរ​នេះ​នៅ​ក្នុង​ពាក់​កណ្តាល​និង​ចុង ខែ​វិច្ឆិកា នេះ​បើ​យោង​តាម​ព័ត៍មាន​គេហ​ទំព័រ​ហ្វេស​​​ប៊ុករបស់ លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានបង្ហោះកាលពីយប់ថ្ងៃចន្ទ។


គម្រោង​កោះហៅមកបំភ្លឺនេះ រួមមានរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន គឺនៅថ្ងៃ ទី១៩ ខែវិច្ឆិកា ចំណែករដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកណា គឺនៅថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ។

លោក​​ ​យ៉ែម​ បុញ្ញ​​ឫទ្ធិ ក៏​បាន​ប្រកាសទទួល​​យកសំណួរពីអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកតាមរយៈការបញ្ចេញមតិ (Comments) ដើម្បីលើកទៅពិចារណា និង ចោទសួរទៅលើរដ្ឋមន្រ្តីទាំងពីររូបនោះផងដែរ។

លោកក៏បានបញ្ជាក់ឲ្យដឹងថា ការចោទសួរនេះ បើចំពោះក្រសួងទេសចរណ៍ គឺនឹងផ្តោតលើផែនការការងារ ការគ្រប់គ្រងចំណូលជាតិរបស់ស្ថាប័ននេះ គួបផ្សំនឹងការបំភ្លឺពីភាពអនាធិបតេយ្យនៃតំបន់ទេសចរណ៍អង្គរវត្ត និងតំបន់ភ្នំបូកគោ ដែល​បច្ចុប្បន្ន​នេះហាក់​​​មិនសូវមានសណ្តាប់ធ្នាប់។


លោកបញ្ជាក់ទៀតថា៖ «ព័ត៌មានដែលយើងទទួលបាន គឺតំបន់ទាំងនោះមានរៀបចំពិធីសាសនាច្រើនប្រភេទ ដែលមិនមែនជាបុណ្យជាតិខ្មែរ ហើយសណ្តាប់ធ្នាប់គឺមិនសូវល្អនោះទេ»។

សម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈវិញ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងនឹងចោទសួរលើការគ្រប់គ្រងសម្បត្តិវប្បធម៌ជាតិ ការអភិរក្សវប្បធម៌ ចម្រៀង និងឯកសារ៖ «យើងក៏ចង់ដឹងពីចំណាត់ការកន្លងទៅថ្មីៗនេះ រឿងស្រ្តីបរទេស ដែល​បាន​ធ្វើ​ឲ្យ​ខូច​ពុទ្ធ​បដិ​មា​​​​​​នៅអង្គរធំផងដែរ ថាតើដោះស្រាយដល់ណាហើយ»។
ប្រភព៖ Postkhmer.com


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា