តុលា​ការ​ឃុំ​ខ្លួន​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ទាក់​ទង​ហិង្សា​នៅ​ទី​លាន​​ប្រជា​ធិបតេយ្យ

2014-11-13 15:04:00 4764 Views

យោងតាមមន្ត្រីគណបក្សសង្គ្រោះជាតិឲ្យដឹងថា តុលាការបញ្ជាឲ្យឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ពាក់ព័ន្ធនឹងករណីហិង្សាលើសន្តិសុខខណ្ឌ នៅជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ។​

នៅ​​​​​ព្រឹក​​ថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា នេះ​តុលា​ការ​​បាន​បង្គាប់ឲ្យ សមាជិកចលនាមហាជនរបស់គណបក្សសង្គ្រោះជាតិលោក ទេព ណារិន ចូលខ្លួនទៅបំភ្លឺ តែស្របពេលដែលលោកចូលខ្លួន តុលាការក៏បានបង្គាប់ឲ្យសមត្ថកិច្ចចាប់ឃុំខ្លួនសកម្មជន ម្នាក់​នេះ​តែ​ម្ដង ។


កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកមាជ សុវណ្ណារ៉ា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ខ្លួន  ដោយចោទពីបទពាក់ព័ន្ធនឹងអំពើហិង្សា ករណីទាមទារឲ្យបើកទីលានប្រជាធិបតេយ្យកាលពីពាក់កណ្ដាលខែ កក្កដានេះដូចគ្នា បន្ទាប់​ពី​ខក​​ខាន​មិនបានចូលខ្លួនបំភ្លឺតាមការកោះរបស់តុលាការចំនួន ៣លើក ។


អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ហៅ ការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នេះ ថាជាការគំរាមកំហែងដល់គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការរៀបចំ គ.ជ.ប ។

 

ទោះជាយ៉ាងណា កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ អះអាងថា ការចាប់ខ្លួនអ្នកទាំងនោះ គឺជាចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ។


ប្រភព៖ vodhotnews.com


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា