សម្តេចក្រុម​ព្រះ​ច្រាន​ចោល​សម្តី លោក​ ញឹក ​ប៊ុន​ឆៃ ដែល​ថា​ព្រះ​អង្គ ត្រឡប់​ទៅ​ធ្វើ​ជា​ប្រធាន​បក្សហ្វ៊ុន​ស៊ិន​ប៉ិច​វិញ

2014-12-03 09:48:00 4817 Views

នៅ​ថ្ងៃ​២​ ខែ​ធ្នូ​ គណ​បក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យបានចេញសេចក្តីបំភ្លឺ ដែលបានសរសេរថា កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា អគ្គលេខាធិការ​គណបក្សហ្វ៊ុន​ស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានពោល​ពាក្យ​មិន​ពិត​ចំពោះមុខ​សកម្មជន​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​ខេត្ត​កំពង់ចាម ដែលថាព្រះអង្គនរោត្តមរណ​ឬ​ទ្ធិ មាន​គម្រោង​ជួប​ចរ​ចាជាមួយ​លោក ញឹក ប៊ុនឆៃ ដើម្បី​វិល​ចូល​ធ្វើ​ជា​ប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​វិញ​ ។​

ប៉ុន្តែ​​សេចក្តី​បំភ្លឺ​បញ្ជាក់​ថា ការ​អះ​អាង​​របស់​​លោក ញឹក ប៊ុន​ឆៃ មិន​​ពិត​​នោះ​ទេ ព្រោះ​​ព្រះអង្គ​​បាន​​បង្កើត​​គណ​បក្ស​​ថ្មី​​មួយ​ទៀត គឺ​​គណបក្ស​​សង្គម​​រាស្ត្រ​​រាជាធិបតេយ្យ ហើយ​​ក្រសួង​​មហា​ផ្ទៃ​សម្រេច​​ទទួល​ស្គាល់​ជា​​ផ្លូវការ​​ផង​​ដែរ ​។​

អតីត​ប្រធាន​គណបក្សហ្វ៊ុន​ស៊ិនប៉ិច សម្តេចក្រុមព្រះ ត្រូវបាន​គណបក្ស​បោះឆ្នោត​ទម្លាក់​ពី​តួនាទី​កាលពី​ឆ្នាំ​២០០៦ ​។ បន្ទាប់ពីនោះ ព្រះអង្គ​ប្រកាស​ឈប់​ធ្វើ​នយោបាយ​បាន​មួយរយៈ ក្រោយមក​នៅ​ឆ្នាំ​២០១៤​នេះ ព្រះអង្គ​បាន​ប្រកាស​យាង​ចូល​ឆាកនយោបាយ​វិញ និង​បង្កើត​គណបក្ស​ថ្មី​មួយទៀតឈ្មោះ “​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​” ​ដើម្បី​ប្រកួតប្រជែង​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ​ ៕ 

 

ប្រភព៖ http://vodhotnews.com/


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា